តារាសម្តែងស្រីរបស់ហុងកុង នាង Karena Lam គឺបានក្លាយជាម្តាយរបស់គេលើកដំបូង ដោយមានកូនស្រីវ័យ ២ ឆ្នាំ ឈ្មោះ kayla ។នៅពេលថ្មីៗមកនេះដែរ តារាសម្តែងស្រីហុងកុងរូបនេះគឺកំពុងមានផ្ទៃពោះ ៣ ខែ ជាមួយនឹងកូនទី ២ដោយ ធ្វើការពិនិត្យផ្ទៃពោះកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ ។
Karena Lam និងប្តីរបស់នាង លោក Steve Yuen ដែលចាងហ្វាងធ្វើការឃោសនានៅទីក្រុង ហុងកុង ពួកគេមិនមានគម្រោងចង់ដឹង ភេទកូនរបស់គេថាប្រុស ឬស្រីនោះទេ ដោយពួកគេទាំងពីរចង់ទទួលបាននូវភាព ភ្ញាក់ផ្អើល។
តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានបង្ហាញនូវក្បាលពោះ ខណៈដែលនាងបានអាប់ឡូតរូបថតរបស់នាងនៅ V-neck។
នាង Karena Lam បានរៀបការជាមួយនឹង Steve Yuen កាលពីខែ មិថុនា ឆ្នាំ ២០១០ ហើយនាងក៏បានបញ្ចប់ការបង្ហាញមុខលើសង្វៀនសិល្បៈ បន្ទាប់ផ្តល់កំណើតឲ្យកូនស្រី កាលពីខែ តុលា ក្នុងឆ្នាំ ដែលនាងរៀបការ។តែទោះជាយ៉ាងណានាងនឹងលេចមុខលើឧស្សាហកម្ម កម្សាន្ត នៅក្នុងឆ្នាំនេះដែរ៕
មតិយោបល់