ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍ Lee Min Ho បង្ហើបដំណឹងផ្អែមល្ហែមព្រឺសម្បុរ

គូស្នេហ៍ល្បីជាងគេនៅក្នុងសង្គមសិល្បៈ កូរ៉េខាងត្បូង Lee Min Ho និង Suzy នៅតែបន្ដបង្កាត់ភ្លើងស្នេហ៍រោលរាលរហូតមកដល់ថ្ងៃនេះ ទើបភាគីខាងស្រីបានបង្ហើបព័ត៌មានរឿងសម្ដែងរួមគ្នាជាញឹកញយ តាមរយៈកម្មវិធីទូរទស្សន៍ ។

Suzy បានចូលរួមកម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា Off the REC ដែលខណៈនោះ នាងកំពុងអង្គុយចុចទូរស័ព្ទដៃរបស់នាង ស្រាប់កាម៉េរាម៉ាន់ បានចាប់យករូបភាពនាងកំពុងចុចទូរស័ព្ទ រំពេចនោះស្រាប់តែ នាងលាក់ទូរស័ព្ទរបស់នាងភ្លាម ទើបអ្នកដឹកនាំកម្មវិធីសួរទៅនាងថា ” ហេតុអ្វី វារូបភាពមិនល្អមែនទេ ?” ក៏ប៉ុន្ដែនាងឆ្លើយតបយ៉ាងលឿនថា​ “ វាជារូបភាពផ្អែមល្ហែមរហូតដល់ព្រឺសម្បុរជាជាង ហើយពួកយើងឧស្សាហ៍បានថតរួមគ្នា រហូតដល់យ៉ាងហោចណាស់ ១ ដង រៀងរាល់ខែ ” ។

សូមបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មានភាពផ្អែមល្ហែមយូរអង្វែរមែនពិត តែពំទាន់មានដំណឹងល្អណាមួយ ដែលបង្ហាញថា អ្នកទាំងមានដំណឹងល្អឆាប់នោះឡើយ ៕

មតិយោបល់