ព័ត៌មានជាតិ

Nokia​ ​និ​ង​ ​RIM​ ​​យ​ល់​ព្រ​ម​​ប​ញ្ច​ប់​​ជ​ម្លោះ​​

ក្រុមហ៊ុន​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង ប្រកាស​ប៉ាតង់​ថ្មី​មួយ ជាមួយ ក្រុមហ៊ុន Reseach In Motion (RIM)​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន​ទាំង​ពីរ បាន​ដោះស្រាយ​បញ្ហា​ប្តឹងផ្តល់ ដែល​ទាក់ទង​នឹង​ការប្រកាស​ប៉ាតង់ ហើយ​ក្រុមហ៊ុន​ហ្វាំង​ឡ​ង់ នឹង​ដក​ពាក្យ បណ្តឹង​ចោទ ប្រកាន់ RIM ស្តីពី​ការប្រើប្រាស់​ប៉ាតង់​របស់ Nokia ដោយ​មិន​បាន​សុំ​ការអនុញ្ញាត នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា​។​

​លោក Paul Melin នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា របស់​ក្រុមហ៊ុន Nokia បាន​មានប្រសាសន៍ថា «​យើង​មាន សេចក្តីសោមនស្ស​រីករាយ ដោយ​បាន​ដោះស្រាយ​ជម្លោះ ប៉ាតង់​ជាមួយ RIM និង​បាន​ឈាន មក​ដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​។ កិច្ចព្រមព្រៀង​ថ្មី​នេះ បង្ហាញ​ឲ្យឃើញ​អំពី​ភាព​នាំមុខគេ ផ្នែក​ប៉ាតង់​របស់ Nokia នៅក្នុង​ឧស្សាហកម្ម ទូរស័ព្ទ​ចល័ត និង​អនុញ្ញាត​ឲ្យ​យើង​ផ្តោត​ចំណុច យកចិត្ត​ទុក ដាក់​បាន​កាន់តែ​ប្រសើរ​ឡើង ទៅលើ​ឱកាស នៃ​ការគ្រប់គ្រង​ប្រកាស​ប៉ាតង់ នៅក្នុង​ទីផ្សារ ទូរគមនាគមន៍​»​។​

Nokia បាន​វិនិយោគទុន​ទឹកប្រាក់​ប្រមាណ ៤៥.០០០ លាន​អឺរ៉ូ ទៅលើ​ការស្រាវជ្រាវ អភិវឌ្ឍន៍ និង​ការបង្កើត​ផល​ប័ត្រ កម្មសិទ្ធិបញ្ញា ដ៏​ទូលំទូលាយ និង​រឹងមាំ​ជាងគេ បំផុត​នៅក្នុង​ឧស្សាហកម្ម ទូរស័ព្ទ​ចល័ត ជាមួយ​នឹង​ប្រកាស​ប៉ាតង់ ប្រមាណ ១០.០០០៕

Nokia​ ​និ​ង​ ​RIM​ ​​យ​ល់​ព្រ​ម​​ប​ញ្ច​ប់​​ជ​ម្លោះ​​
Nokia​ ​និ​ង​ ​RIM​ ​​យ​ល់​ព្រ​ម​​ប​ញ្ច​ប់​​ជ​ម្លោះ​​

មតិយោបល់