ព័ត៌មានសិល្បៈ និងកម្សាន្ត

Big​ ​Bang​ ​​ជោ​គ​ជ័​យ​​ក្នុ​ង​​កា​រ​ប្រ​គុំ​​ត​ន្ត្រី​​​នៅ​​ជ​ប៉ុ​ន​​ជា​មួ​យ​នឹ​ង​​អ្ន​ក​ចូ​ល​រួ​ម​ជា​ង​ ​៥០​,០០០​ ​នា​ក់​

កាលពី​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​នេះ ក្រុម​តារាចម្រៀង Big Bang បាន​ទទួល​ជោគជ័យ​ក្នុង​ការប្រគុំ​តន្ត្រី​នៅ Fukuoka Yahoo Japan Dome ដែល​ជា​ផ្នែក​មួយ​នៃ​តន្ត្រី​ទេសចរណ៍​ក្នុង​ប្រទេស​ជ​ប៉​ន ដែល​មាន​ប្រធានបទ Big Bang Alive Tour 2012 និង​មាន​មនុស្ស​ចូលរួម​ជាង ៥០,០០០ នាក់​។​

​នៅ​ពេល​ថ្មីៗ​មកនេះ ក្រុម​តរា​ចម្រៀង Big Bang ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី Fan នៅ​ជប៉ុន​រហូតដល់​ទៅ ១៥០,០០០ នាក់​។​នេះ​គឺជា​លើក​ទី ២​ហើយ​ដែល​ក្រុម​តរា​ចម្រៀង​រូបនេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​។​
​ក្នុង​ការប្រគុំ​តន្ត្រី​នេះ ដែរ ក្រុម​តារាចម្រៀង​ប្រុស​សង្ហារ​នេះ​បាន​ពាំនាំ​យក​បទ “Lies,” “Tonight,” និង “Fantastic Baby,” ហើយ​ក្រុម​តារាចម្រៀង​នេះ​ដែរ​បាន​ធ្វើ​ការសម្តែង​លើ​បទ “Number One,” “Koeo Kikasete,” និង​“Feeling,” ដែល​ជា​បទ​ចេញផ្សាយ​នៅ​ជប៉ុន​តែម្តង​។​ជាមួយគ្នានេះ​ដែរ​ក្រុម​តារា​ចម្រៀង​នេះ បាន​រាំ​បទ “Gangnam Style” របស់ Psy ក្នុង​ឈុត​សម្លៀកបំពាក់​ជា Santa ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Big Bang និង​ធ្វើ​ការប្រគុំ​តន្ត្រី​ជាច្រើន​ទៀត នៅ​ជប៉ុន ក្នុង​ទីក្រុង Osaka នៅ​ថ្ងៃ​ទី ១២ និង​១៣ ខែ មករា​ខាងមុខ​និង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Gymnastics Stadium ដែល​ស្ថិនៅក្នុង ទីក្រុង​សេ​អ៊ូ​ល នា​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ២៧ ខែ មករា នា​ទីក្រុង​សេ​អ៊ូ​ល​៕​

មតិយោបល់