តារាវាយតិន្នីសទោលនាង Serena Williamsបានចេញមុខបកស្រាយពីការក្លែងខ្លួនរបស់កីឡាការិនី Caroline Wozniackiដោយធ្វើត្រាប់តាមនាងនោះ ហើយនាងបាននិយាយថា នាងមិនចង់ឲ្យមានការប្រកាន់ពូជសាសន៍និយមដែរ។
Caroline Wozniacki បានធ្វើត្រាប់តាមរូបរាងកាយរបស់កីឡាការិនី Serena Williams ក្នុងការបង្ហា្ទម្រង់លេងនៅ ប្រទេសប្រេស៊ីល កាលពេលខែ កន្លងទៅថ្មីៗនេះ ដោយនាងយកកន្សែងដាក់នឹងគូថ និងដើមទ្រូ ធ្វើឲ្យរាងដូចទៅនឹងកីឡាការិនីស្បែកខ្មៅចឹង។
នេះមិនមែន ជាលើកទីមួយទេ ដែលកីឡាករ កីឡាការនីវាយតិន្នីសធ្វើត្រាប់តាមមិត្តរួមអាជីបរបស់ខ្លួន ដូចជាកីឡាករ លំដាប់ទីមួយពិភពលោក Novak Djokovic ក៏ធ្លាប់ធ្វើត្រាប់តាម Rafael Nadal និង Roger Federer ផងដែរ។
ឥឡូវនេះជើងឯក ១៥ ដងរបស់ Grand Slam រូបនេះបានចេញមុខស្រាយថា នាងមិនបានខឹងសប្បារនឹងកីឡាការិនី Caroline Wozniackiដែលធ្វើត្រាប់នាងឡើយ ហើយខ្ញុំដឹងថា Caroline Wozniacki និងខ្ញុំ អាចហៅថាជាមិត្តដ៏ល្អនឹងគ្នា ហើយខ្ញុំមិនចង់ឲ្យមានការប្រកាន់ពូជសាសន៍នោះឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2011 Wozniacki ធ្លាប់ក្លែងខ្លួនជាអ្នកសារព័ត៌មាន និងសួរសំនួរជាច្រើនកំឡុងសន្និសិទសារព័ត៌មានរបស់ Novak Djokovic នៅ Wimbledon៕
មតិយោបល់