តារាចម្រៀង Leona Lewis បាននិយាយថា នាងនឹងមិនចាក់ចេញពីចក្រភពអង់គ្លេសនោះឡើយ។តារាចម្រៀងស្រីរូបនេះបានប្រាប់ដល់សារព័ត៌មាន Daily Star ឲ្យដឹងថា នាងពិតជាមានមោទនភាពណាស់ក្នុងនាមជាអ្នករស់នៅក្នុងទីក្រុងឡុដ៏។
តារាស្រីរូបនេះបានបន្ថែមទៀតថា ការសម្តែងរបស់នាងនៅ Hackneyនាចុងសប្តាហ៍នេះ ក្នុងរដូវក្តៅ វាអាចធ្វើឲ្យតំបន់ដែលរស់នៅមួយនេះអាចទទួលបាននូវកិត្តិយស។Leona Lewis បានបន្ថែមទៀតថា អ្នករស់នៅក្នុងទីក្រុង ឡុងដ៏ ក្នុងឆ្នាំ ២០១២ នេះបានធ្វើឲ្យអ្នកទទួលបាននូវមោទភាព ជាមួយនឹងអ្វីគ្រប់យ៉ាងបានផុសឃើញជាក់ស្តែងនឹងភ្នែក ហើយខ្ញុំមិនដែលធ្លាប់គិតម្តងណាឡើយថា នឹងចាក់ចេញពី ប្រទេសមួយនេះ។
តារាចម្រៀង វ័យ ២៧ ឆ្នាំ រូបនេះ នៅពេលថ្មីៗបានចេញផ្សាយនូវចម្រៀងរបស់ខ្លួនក្រោមចំណងជើងថា ‘Lovebird’ប៉ុន្តែ បទនេះមិនអាចទាមទារនូវប្រជាប្រិយភាពវបានទេ ដោយស្ថិតនៅ Top 200 ឯណោះ។
គួរបញ្ជាក់ផងដែរថា ទោះបីជាបទ ‘Lovebird’ មិនបានទទួលជោគជ័យមែនពិត តែ អាលប៊ុម Glassheart ដែលចេញនៅក្នុងឆ្នាំនេះគឺបាននាំខ្លួននាង ស្ថិតនៅលើកំពូលតារាងក្នុងស្លុតទី ៣ កាលពីខែ តុលា កន្លងទៅនេះ៕
ទស្សនាវីដេអូ ចម្រៀង ‘Lovebird’ដូចខាងក្រោម៖
មតិយោបល់