ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីប្រឹក្សា​ស្នេហ៍

ទី​ប្រឹក្សា គឺជាពាក្យមួយ​ដែល​មានអត្ថន័យ​ថាអ្នក​ជួយវែកញែក ជួយសង្រោះ ឬ​ដោះ​ស្រាយ​​​​​​នូវ​ទុក្ខសោក​របស់អ្នកជិតខាង ឬមួយអ្នកដែលនៅក្បែរ​ខ្លួន​។

ធ្លាប់តែឮបទចម្រៀងមួយបទ​ដែល​មានចំណង​ជើងថា “ទី​ប្រឹក្សាស្នេហ៍” ដែល​តម្រូវឲ្យ​តួ​ប្រុស​ត្រឹមតែជាអ្នកលួងលោមចិត្ត ហើយ​ទី​បំផុតទទួលរ៉ាប់រងនូវទឹក​ភ្នែក​តែ​ប៉ុណ្ណោះ ។ តែ​មក​ដល់​ពេលនេះ​អត្ថន័យ​នៃបទចម្រៀងនេះ​ត្រូវ​បាន​ធ្លាក់​មក​លើ​រូប​ខ្ញុំហើយ ។

គេហទំព័រ ​ដំណឹង ជាទីគោរព ខ្ញុំ​បាទ ឈ្មោះ សុវណ្ណរ៉ា សព្វថ្ងៃជានិស្សិតម្នាក់​សិក្សាផ្នែក​​អក្សរ​សាស្ត្រអង់គ្លេស ក្នុងសាកលវិទ្យាល័យ​មួយ​ក្នុងទីក្រុងភ្នំពេញ ។ ថ្ងៃនេះខ្ញុំសូមលាតត្រដាងនូវទុក្ខ​សោក​ដែលកប់ក្នុងបាតបេះដូងជាយូរមកហើយ ឲ្យគេហទំព័រដំណឹង ចុះផ្សាយដូចន័យ​សេចក្តី​ខាង​ក្រោម​នេះ ៖

កាលពី ៣ ឆ្នាំ​មុន​ក្នុង​វិទ្យាល័យ​មួយ​នៅក្នុងទីក្រុងភ្នំ​ពេញ​ បានដុះនូវពន្លក​ស្នេហ៍​មួយ​​​ដែលមាន​ភាពផ្អែមជានិច្ច ដូចផ្កាត្រូវទឹកសន្សើម ។ពន្លក​ស្នេហ៍មួយនេះ​ពីមួយថ្ងៃ ទៅ មួយថ្ងៃ កាន់តែមាន​ភាពជិត​ស្និទ្ឋទៅៗ មិនដែលរង្គោះរង្គើរឡើយ ។ តែអ្វីដែលរូបខ្ញុំ​មិន​នឹក​ស្មាន​ក្នុង​ឆាកជីវិត​ស្នេហានោះ​គឺពី​ភាព​ផ្អែម​ល្អែម ទៅ​ជារង្គោះរង្គើរ ពុទ្ឋោអើយ! ហាក់​បី​​ដូចជារន្ទះឆាបយកបេះដូចខ្ញុំអ៊ីចឹង មុនពេល​ដែល​ស្គាល់នាងខ្ញុំ​ក៏បា​សាកសួរដើមទងថា អូនមានសង្សារឬនៅ ? ចម្លើយដែលទទួលគឺគ្មានទេ​ ចម្លើយ​នេះ​ហើយ​ដែល​ជាចម្លើយ​មួយ​​ផ្តល់ឲ្យខ្ញុំមាន​ក្តីសង្ឈឹមណាស់ចំពោះស្នេហាមួយនេះ​ ។ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០​០៧​ ជាថ្ងៃមួយ ដែលទងផ្កា១ ទងធ្លាប់ត្រូវទឹកសន្សើម ដោយ​ជំនួសមកវិញនូវ ទឹក​ក្តៅ​ដែល​គេកំពុងតែដាំនៅលើ​ចង្រ្កាន យក​មក​ស្រោច​ស្របលើ ធ្វើឲ្យផ្កាមួយទង​លាចាក​លោកនេះ អូន​ធ្លាប់​បងដែរថា គេម្នាក់នោះ​ជាបងប្រុសទេ មិនមែន​ជាសង្សារទេ អូន​ភូត​បងសោះ ព្រោះតែអូនមាន​ភាពរកំរកូសនឹងគេ ទើបអូនយក​បង​ជំនួសគេ តើអូនដឹងទេ ពេល​ដែលគេក្បត់អូន អូនឈឺចាប់ទេ ? ចុះអូន​មានគិតថា បងនេះឈឺចាប់ទេ ? បងក៏ជាមនុស្សដែរ បងចង់មាន​ក្តីស្នេហា ចង់បានអ្វីៗ​ដែល​មនុស្សទូទៅចង់​បាន ។ហេតុ​អ្វីពេលនេះអូននៅមិនយល់ទៀតថាបងស្រលាញ់អូនប៉ុណ្ណា ។គេហទំព័រ ដំណឹង អើយ តើ​ខ្ញុំគួរដោះស្រាយយ៉ាងណាទៅ​? មិត្តភក្តិអើយជួយខ្ញុំ​បានទេ ខ្ញុំបាត់បងស្នេហាហើយ បង​យល់​ហើយ ពេល​ដែលកន្លងមកត្រឹមតែ​ជាមនុស្សកំដរអារម្មណ៍អូនតែប៉ុណ្ណោះ ជាទី​ប្រឹក្សា​​លួងលោម​ពេលដែលគេមិននៅក្បែរអូន លួងលោមអូនឲ្យសប្បាយ​ចិត្តពេល​ដែល​អូនឯកា បង​យល់​ខុសហើយថាអូនស្នេហ៍លើបង​តែការពិតអ្នក​ដែល​អូន​ស្នេហ៍គឺជារួបគេ ព្រោះតែបងនេះមិន​មានអ្វីគ្រប់​យ៉ាងដូច​គេ​ម្នាក់នោះ អូនទៅចុះ! ទីប្រឹក្សាបង​ទ្រាំរស់ចាំ​មើលពីសេចក្តីសុខអូន តែបង​សូម​ប្រាប់​អូនថា បង​មិនបោះបង់ចិត្តស្នេហ៍អូនឡើយ នៅ​តែ​នឹកនៅតែចាំ ចាំមិនមែនក្នុងន័យបំបែក​បំបាក់អូនឡើយ តែ​ចាំធ្វើទីប្រឹក្សាពេល​ដែល​អូនជួបទុក្ខ ។រយៈ​ពេល ៣ ឆ្នាំ​ហើយបង​មិនដែល​ភ្លេចមួយគ្រាណា​សោះឡើយ ស្នាមថើប​ថ្ពាល់អូននៅនឹង​ភ្នែក ជាប់នឹងខួរ​ជានិច្ច​​ ។បងសូមប្រាប់​អូនថា ឆ្នាំនេះ​បង​រៀន​ចប់​បរិញ្ញា​បត្រ​ហើយ ហើយក៏នឹកសម្តី​ដែល​បាននិយាយគ្នាថា រៀនចប់បរិញ្ញបត្របងនឹកចូលស្តីអូន ស្តីអីទៅ! ពេលនេះ​មានតែម្យ៉ាងទេ គឺស្តីទុក្ខសោកដាក់ខ្លួនតែប៉ុណ្ណោះ ។​បងរៀន​កាត់ចិត្ត បង​រៀន​រស់ ដើម្បីអូន តើបងអាត្មានិយមណាស់មែនទេ ពេល​ឃើញ​អូន​មាន​ក្តីសុខហើយ ចិត្ត​នៅតែមួរហ្មងទៀត ។

ណ្ហើយអូនអើយ! បងមិនថាអីអូននោះទេ តែសូមឲ្យអូន​បាន​ក្តីសុខចុះ ទោះបីជារ៉ាយរ៉ាប់ ២ យប់ ៣ ថ្ងៃ​នៅលើគេហទំព័រ ដំណឹង​ ក៏វាមិនចប់ដែរ តែគ្រាន់​ជាជ្រុងមួយ​សម្រាប់​ដក​ចេញ​នូវទុក្ខដែរ ៕

ពីបង ដែលស្រលាញ់អូន ៕

មតិយោបល់