លោក Christopher បងប្អូនប្រុសរបស់លោក Kevin Federline បានចេញមុខបកស្រាយថា គាត់បានដេកជាមួយនឹង Britney Spears មុននឹងនាងរៀបការជាមួយនឹង Kevin Federline។

យោងតាមព័ត៌មានរបស់Radar Online បានចុះបង្ហាញ កាលពីសប្តាហ៍មុននេះមានឯកសារបញ្ជាក់ថា លោក Christopher គឺជាឪពុកយ៉ាងពិតប្រាកដរបស់កូនប្រុសនាង Britney Spears ឈ្មោះ Sean Preston។
Christopher ក៏បានបញ្ជាក់ទៀតផងដែរថា នាង Britney Spearsក៏ធ្លាប់បានលួចកាត់ក្រេឌីត ពីកាបូបលុយរបស់លោកដែរ ខណៈដែលនាងនៅ ផ្ទះរបស់ Kevin Federline ដើម្បិដាក់បញ្ចូលឲ្យ Sean Preston និងកូនប្រុស Jayden James របស់នាង ដោយទំហំទឹកប្រាក់ ៤៥០០ ដុល្លារ នាងបានសើច ហើយបានប្រាប់ខ្ញុំថាបងប្អូនរបស់ខ្ញុំ Kevin Federline គឺជាសំណល់បាក់បែកនៃជីវិតរបស់នាងទេ ។ ប្រការនេះដែរ ខ្ញុំគិតថានាង Britney Spearsពួកែនិយាយកំប្លែងណាស់ ហើយប្រាប់ខ្ញុំថា ប្រដាប់ភេទខ្ញុំតូចណាស់ ។
ក្រោពីនេះ នាងក៏បានផ្ងើរសារគម្រាមមកលើខ្ញុំផងដែរ ប្រសិនបើខ្ញុំប្រាប់ប៉ូលីសថា នាងជាចោរលួចកាបូបលុយរបស់ខ្ញុំ នាងនឹងប្រាប់ទៅកាន់ពិភពលោកថា ខ្ញុំជាឳពុកពិតប្រាកដរបស់ Sean Preston មិនមែន Kevin Federline ទេ។លោក Christopher គាត់ពិតជាបានរួមរក្សជាច្រើនដងជាមួយនឹង Britney ហើយខ្ញុំក៏ជាឳពុករបស់ក្មេងនោះដែរ ប៉ុន្តែពិភពលោកបែរជាមិនទទួលស្គាល់រឿងនេះទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានរបស់ ដែលកៀកកើយនឹង Britney បានប្រាប់ដល់ Gossip Cop ថា ចំពោះរឿងខាងលើ វាជារឿងក្លែងបន្លំតែប៉ុណ្ណោះ ៕
មតិយោបល់