ព័ត៌មានជាតិ

ចិន​សង្ឃឹម​បង្កើត​ទំនាក់​ទំនង​ល្អ​សា​ជា​ថ្មី​ជា​មួយ​រដ្ឋា​ភិបាល​ថ្មី​ជប៉ុន

ចិន សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ជប៉ុន និង​ចូលរួម​បង្កើត​នូវ​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើងវិញ ដើម្បី​លុបបំបាត់​ចោល​នូវ​បញ្ហា​ទាំងឡាយ រួច​វិល​ទៅកាន់​ភាព​អភិវឌ្ឍន៍​សាជាថ្មី​។ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​ប្រចាំ​ក្រសួងការបរទេស​ចិន បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២​កន្លងទៅ នេះ​។​
​លោកស្រី Hua Chunying ជា​អ្នកនាំពាក្យ​ប្រចាំ​ក្រសួងការបរទេស​ចិន​បាន​លើកឡើង​ថា ចិន​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ជប៉ុន បង្កើត​នូវ​ទំនាក់ទំនង​ល្អ​ឡើង​វិញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
​អ្នកស្រី​បាន​បន្ថែមទៀតថា ការអភិវឌ្ឍន៍​នូវ​ទំនាក់ទំនង​ទ្វេភាគី ជា​បំណងប្រាថ្នា​របស់​ប្រទេស​ទាំង​ពីរ ហើយ​វា​ក៏ ជា​ការផ្តល់​នូវ​ប្រយោជន៍​សម្រាប់​តំបន់​អាស៊ី​ទាំងមូល​ផង​ដែរ ហើយ​ក៏​សង្ឃឹម​ថា ជប៉ុន នឹង​ដើរ​លើ​មា​គ៌ា នៃ​ការអភិវឌ្ឍ​នូវ​ទំនាក់ទំនង​ប្រកបដោយ​សន្តិភាព ព្រមទាំង ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រក្សា​នូវ​សន្តិភាព​ក្នុង​តំបន់​៕

China_Japan_flags

មតិយោបល់