ព័ត៌មានជាតិ

ជប៉ុន​ជួយ​ដំឡើង​ប្រព័ន្ធ​រ៉ាដា​ទី​២​រ​បស់​ភូមា​

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នឹង​ជួយ​លើ​ការដំឡើង​នូវ​ប្រព័ន្ធ​រ៉ា​ដា​ទី​២​របស់​ប្រទេស​ភូមា នៅ​ដើមឆ្នាំ ២០១៣ ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ក្នុង​ការព្យាករណ៍​អាកាសធាតុ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក រាយការណ៍​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​។​
​ប្រព័ន្ធ​រ៉ា​ដា​ថ្មី​នេះ នឹង​ត្រូវ​ដំឡើង​នៅក្នុង​តំបន់ Yangon ដែល​ជា​អតីត​រដ្ឋ​នៃ​ប្រទេស​ភូមា ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​។​
​ប្រព័ន្ធ​រ៉ា​ដា​ដំបូង​របស់​ភូមា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីក្រុង Kyuaukphyu ក្រោម​ការជួយជ្រុំជ្រែងពី​គណៈ​កម្មការ​ឧត្តុនិយម​ពិភពលោក និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​។​
​យោង​តាម​ក្រួស​ឧត្តុនិយម​របស់​ភូមា បានឲ្យដឹងថា ភូមា​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន​ដើម្បី​ធ្វើ​ការព្យាករណ៍​អាកាសធាតុ ដោយ​នៅក្នុង​ឆ្នាំនេះ ភាគខាងត្បូង​នៃ​ប្រទេស​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ខណៈពេល​ដែល​ភាគ​ខាងជើង​ជួប​នូវ​គ្រោះ​រាំងស្ងួង​ពេញ​មួយឆ្នាំ​។​
​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា បាន​លើកឡើង​ថា ប្រព័ន្ធ​រ៉ា​ដា និង​ផ្កា​រណប​សម្រាប់​ព្យាករណ៍​អាកាសធាតុ​របស់​ភូមា ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​អំពី​អាកាសធាតុ​៕

Flag-Pins-Myanmar-Japan

មតិយោបល់