ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor​ ​Swift​ ​មា​ន​​ឈ្មោះ​​ជា​​អ្ន​ក​​ផ្ត​ល់​ទា​ន​​​​ច្រើ​ន​​ជា​ង​​​គេ​​ក្នុ​ង​ឆ្នាំ ​២​០​១​២​​

តារាចម្រៀង​Taylor Swift នៅក្នុង​ឆ្នាំ ២០១២ នេះ​បាន​ទទួល​ងារ​ថ្មី​ជា​អ្នក​ធ្វើ​បុណ្យ ឬ​ផ្តល់​អំណោយ​ច្រើនជាងគេ ក្នុង​ឆ្នាំនេះ​។​

Taylor​ ​Swift​ ​មា​ន​​ឈ្មោះ​​ជា​​អ្ន​ក​​ផ្ត​ល់​ទា​ន​​​​ច្រើ​ន​​ជា​ង​​​គេ​​ក្នុ​ង​ឆ្នាំ ​២​០​១​២​​
Taylor​ ​Swift​ ​មា​ន​​ឈ្មោះ​​ជា​​អ្ន​ក​​ផ្ត​ល់​ទា​ន​​​​ច្រើ​ន​​ជា​ង​​​គេ​​ក្នុ​ង​ឆ្នាំ ​២​០​១​២​​

​ម្ចាស់​បទ​ចម្រៀង ‘I Knew You Were Trouble’ បាន​ទទួល​កិត្តិយស​ពី DoSomething.org បន្ទាប់ពី​នាង​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន $4 million (£2.5 million) ទៅកាន់ Country Music Hall of Fame and Museum នោះ​។​

​ក្នុង​ឆ្នាំ​នេះ​ដែរ តារាចម្រៀង​ស្រុកស្រែ​នេះ ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ក្មេង​បំផុត​ដែល​ទទួលបាន​ពានរង្វាន់​ពី Robert F Kennedy នៅក្នុង​កម្ម​វី​ធី ‘Ripple of Hope Award’ និង​ពាន​មួយទៀត​ពី Michelle Obama ក្នុង​ងារ​ជា ‘The Big Help Award’​នៅក្នុង​កម្មវិធី ‘The Big Help Award’​ផងដែរ​។​

​ចំណែក​ស្រី​ឆើត​ឆាយ នាង Miley Cyrus នៅ​ឆ្នាំ​នេះ​ក៏​ទទួលបាន​ងារ​ក្នុង​ចំណាត់ថ្នាក់​ទី ២ ផងដែរ ក្នុងនាម​ជា​អ្នក​ដែល​ជួយ​សត្វ​ឆ្កែ គ្មាន​ទីពឹង ដោយ​មិន​គិត​ពី​កម្រៃ​នោះ​។​

​ស្រដៀង​គ្នា​នេះដែរ តារា​សម្តែង Channing Tatum​ក៏​ទទួលបាន​ចំណាត់ថ្នាក់​ទី ៣ ខណៈ​ដែល តារាចម្រៀង Lady Gaga ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៤ ដោយ​បាន​ផ្តល់​ទឹកប្រាក់​ចំនួន $1.2 million ទៅឲ្យ មូ​និធិ Born This Way Foundation និង​ទឹកប្រាក់​ចំនួន $1 million​ទៅ ឲ្យ​សាលា​ដែល​ទទួលរង​នូវ​ការបាញ់ប្រហារ Hurricane Sandy នោះ ។​

​តារាចម្រៀង Justine Bieber ក៏​ជាប់​ចំណាត់ថ្នាក់​ទី ៥ ផងដែរ បន្ទាប់​ពី​ផ្តល់​ទឹកប្រាក់​ចំនួន $1 million​ទៅឲ្យ Believe Charity Drive របស់គាត់ និង​បន្ត​ធ្វើការ​ជាមួយនឹង Pencils of Promise ក្នុង​ការស្ថាបនា​សាលា នៅក្នុង​ប្រទេស ៣ (Third World)៕
​ទស្សនា​បទ ចម្រៀង​’I Knew You Were Trouble’​របស់ Taylor Swift​ដូចខាងក្រោម​៖


មតិយោបល់