ព័ត៌មានជាតិ

ស្លាប់ ៤​នាក់ ​និង​បាត់​ខ្លួន​២​នាក់ ​នៅ​ហេតុការ​ព្យុះ​ត្រូពិច​នៅ​ហ្វីលីពីន

ត្រូ​ពិត Wukong (​ក្នុង​តំបន់​គេ​ហៅថា «Quinta») បាន​បោកបក​មក​លើ​កោះ Palawan ភាគ​ខាងលិច​នៃ​ប្រទេស​ហ្វីលីពីន បាន​សម្លាប់​មនុស្ស ៤​នាក់ និង​២​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅក្នុង​ប្រទេស​។ នោះ​យោងតាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ប្រហ​ស្ប​តិ៍​នេះ​។​
​ក្រុមប្រឹក្សារ គ្រប់​គ្រង់ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ បាន​ថ្លែង​កាលពី​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃ​នេះ​ថា ក្នុង​ចំណោម​មនុស្ស ៤​នាក់​ដែល​បាន​ស្លាប់ មាន​៣​នាក់​ស្លាប់​ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​ដូលរលំ​លើ ចំណែក​ម្នាក់​ទៀត ស្លាប់​ដោយសារតែ​ដើមឈើ​បាក់​សង្កត់​លើ ដែល​អ្នក​ទាំង ៤​នាក់​នេះ ស្លាប់​នៅ​ភាគ​ខាងកើត​នៃ​តំបន់ Samar​។​
​មនុស្ស​សរុប​ទាំងអស់​មាន​ចំនួន ១៣.៥២០​នាក់ ដែល​មាន​ទីក្រុង​ចំនួន ៥ និង​ខេត្ត​ចំនួន ៤​បាន​រង​ផលប៉ះពាល់ ដោយសារ​ឥទ្ធិពល​នៃ​គ្រោះ​ព្យុះ​ត្រូ​ពិននេះ ព្រម​ជាមួយ​គ្នា​នោះ មាន​មនុស្ស​ជាង ៦​ពាន់​នាក់​ត្រូវបាន​ភ្លៀស​ខ្លួន​ពី​ផ្ទះសម្បែង​ដែល​ជា​កន្លែង​រស់នៅ ទៅកាន់​លំនៅដ្ឋាន​បណ្ដោះអាសន្ន ដែលមាន ១៨​កន្លែង​។​
​យោងតាម​សេចក្ដីរាយការណ៍​ពី​ឆ្មាំ​សមុទ្រ​បានឲ្យដឹងថា ហូត​មក​ដល់​ម៉ោង ៧​ព្រឹក​នេះ អ្នកដំណើរ ចំនួន ៩.២៨៦​នាក់ នៅតែ​បន្ត​ជាប់គាំង​ដដែល​នៅ កំពង់ផែ​មួយចំនួន​ក្នុង ទីក្រុង ម៉ានីល លូ​ស៊ីណា កាឡា​ប៉ាន់ និង​កំពង់ផែ​មាំ​ប៊ូ​រៅ ហើយ​ក៏​សូម​បញ្ជាក់​ផងដែរ​ថា ឥទ្ធិពល​នៃ​ព្យុះ​នេះ​បាន​ថយចុះ​បន្តិច​៕

wukongpath

មតិយោបល់