ព័ត៌មានជាតិ

Maria​ ​Sharapova​ ​ប​ញ្ហា​​​រ​បួ​ស​​​ក​​ធ្វើ​ឲ្យ​​​នា​ង​​ភ័​យ​ព្រួ​យ​​

កីឡាការិនី​វា​យតិ​ន្នី​ស​លំដាប់​ទី ២ របស់​ពិភពលោក នាង​Maria Sharapova បាន​រៀបចំខ្លួនប្រាណ​រួចរាល់​ហើយ សម្រាប់​ចូលរួម​ការប្រកួត​នៅ Australian Open​តែ គួរ​ឲ្យ​សោ​ស្តាយ​នាង​ត្រុវបាន​ដក​ខ្លួន​ចេញ​ដោយសារតែ​បញ្ហា​របួស​ត្រង់​ក នោះ​។

 Maria​ ​Sharapova​ ​ប​ញ្ហា​​​រ​បួ​ស​​​ក​​ធ្វើ​ឲ្យ​​​នា​ង​​ភ័​យ​ព្រួ​យ​​
Maria​ ​Sharapova​ ​ប​ញ្ហា​​​រ​បួ​ស​​​ក​​ធ្វើ​ឲ្យ​​​នា​ង​​ភ័​យ​ព្រួ​យ​​

​កីឡាការិនី​វ័យ ២៥ ឆ្នាំ​រូប​នេះ​ធ្លាប់​ទទួលបាន​ពានរង្វាន់ ៤ ពី grand slam ហើយ​នាង​ត្រូវ​ចួលរួម​បង្ហាញ​ទម្រង់​លេង​ជាមួយ​នឹង កីឡា​ការិនី Caroline Wozniacki​របស់​ដា​ណឺ​ម៉ាក នៅ​ថ្ងៃ សុក្រ​ស្អែក​នេះ​តែម្តង​នៅ​ប្រទេស​កូរ៉េ ខាងត្បូង​។​
​អ្វីៗ វា​បាន​ប្រែប្រួល មិន​ដូច​ការគិត​ឡើយ បញ្ហា​របួស ក​ខាងលើ បាន​ធ្វើ​កីឡាការិនី វ័យ ២៥ ឆ្នាំ​រូប​នេះ​ត្រូវ​ដកខ្លួន​ចេញពី​ការប្រកួត នៅ​ថ្ងៃ ពុធ ម្សិលមិញ ដោយ​នៅ​លើ ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​នាង បាន​ប្រកាស​ថា​នាង​ត្រុវ​ការសម្រាក​។​

Maria Sharapova បាន​និយាយថា “​សម្រាប់​អ្នក​គ្រប់គ្នា​នៅ​កូរ៉េ ខាងត្បូង ខ្ញុំ​ពិតជា​សុំទោស ខ្ញុំ​ចាំបាច់​ណាស់​ត្រូវ​ដកខ្លួន​ពី​ការបង្ហាញ​ទម្រង់​លេង​នៅ​ទីនោះ ដោយសារតែ​បញ្ហា​របួស​បាន​យាយី​នោះ ។​ម្យ៉ាងវិញទៀត​គ្រូពេទ្យ​បាន​ធ្វើ​បទបញ្ជា​ដាច់​ខាត់​ឲ្យ​ខ្ញុំ​ឈប់​ដើម្បី​ព្យាបាល​ចំពោះ​របួស​នេះ តែ​វា​មិន​យូរ​ទេ តែ ២ ទៅ ៣ ថ្ងៃ​តែ​ប៉ុណ្ណោះ​”​។​
​កីឡាការិនី​រូបនេះ​បាន​បន្តទៀតថា “​ចាំបាច់​ណាស់​ខ្ញុំ​ត្រុវតែ​ដក​ខ្លួន ខ្ញុំ​ពិតជា​សូមទោស​សម្រាប់​Fan ដែល​នៅ​ទីក្រុង សេ​អ៊ូ​ល​ទាំងអស់ ដែល​ខ្ញុំ​មិន​អាច​បង្ហាញ​ទម្រង់​ជូន​អ្នក​រាល់គ្នា​”៕​

មតិយោបល់