សម្រាប់ការបួសជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសនោះ។ តែសម្រាប់តារាចម្រៀង តារាសម្តែង និងពិធីករ វាជារឿងគួរឲ្យចាប់អារម្មណ៍ ព្រោះអាចនិយាយមែនថា ពូកគាត់ជាមនុស្សសាធារណៈ ហេតុដូចនេះហើយ ទើបអ្នកដែលគាំទ្រ និងវិស័យសិល្បៈ ចាប់អារម្មណ៍យ៉ាងខ្លាំង។
នៅពេលថ្មីៗនេះដែរ លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ ក៏បានគ្រងនូវស្បង់ជីពរ ផងដែរ ខណៈដែលមកពីទឹកអី អាមេរិកវិញនោះ ដែលធ្វើឲ្យមជ្ឈ្ដដ្ឋានអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបញ្ហានេះសាងផ្នួសនេះ ហើយអ្នកទាំងនោះដែរ ក៏ចង់ដឹងពីមូលហេតុនៃការសាងផ្នួសនេះដែរ ។មូលហេតុដែលធ្វើឲ្យពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ CTN រូបនេះគ្រងស្បង់ជីពរ គឺលោកចង់ បួសសន្សំកុសល្យជូនម្តាយរបស់លោក ឲ្យឆាប់ជាសះស្បើយពីជំងឺ ដោយសារតែកង្វះខាត់ ថវិកាក្នុងការព្យាបាល ។ ម្យ៉ាងវិញទៀតវាជារឿងប្រសើររបស់លោកដែលមានសន្ថានចិត្តលើអ្នកមានគុណរបស់លោក ដែលអាចនិយាយបានថា អាគមផ្សំអាយោះ។
ស្រដៀងគ្នានេះដែរ ពិធីករស្ថានីយ៍ទូរទស្សន៍ CTN ដូចគ្នា លោក ហែម បូរិន្ទ ហៅ ឡាយអិន ក៏សាងផ្នួស ដូចគ្នា ដើម្បីសាងបុណ្យ កុសល្យជូន ម្តាយឪពុករបស់លោក ដែលខិតខំចិញ្ចឹមលោក តាំងពីក្មេងវ័យនោះ។
ងាកមកមើលព័ត៌មានកាលពី ៤ ទៅ ៥ ខែ កន្លងទៅនេះពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិលេខ ៥ លោក អឹម ជីវ៉ា ក៏បានគ្រងស្បង់ជីពរដូចគ្នាដែរ ពី ការសាងផ្នូសលាបំណន់ ផ្សំនឹងសងគុណម្តាយផង ដែលស្រដៀងទៅនឹង ពិធី ករទាំងពីរ ខាងលើផងដែរ។
ប្រការនេះដែរ មហាជនជាច្រើនបានកោតសរសើរចំពោះពិធីករ ទាំង ៣ និងតារាផ្សេងទៀតដែល យល់ដឹងពីអត្ថន័យ នៃការបួសងគុណឪពុកម្តាយនេះ ទោះអ្នកទាំង ៣ ស្ថិតនៅក្នុងសម័យកាលទំនើបកម្មក៏ដោយ តែមិនភ្លេចទំនៀមទំលាប់ពីបុរាណកាល៕
មតិយោបល់