ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ដារ៉ារតនា ​កំពុងធ្វើដំណើរ​សម្រេច​មហិច្ចិតាលើ​​ទីផ្សារ​ឧស្សាហកម្មកម្សាន្ត​ ជាមួយនឹងបទស្នាដៃកូនខ្មែរ «ស៊ូឃ្លាត​»

ភ្នំពេញ​៖ កន្លងមក វង្ស ដារ៉ារតនា ដែល​ជា​បេក្ខជន​​ Thevoice Cambodia ធ្លាប់សរសេរលើហ្វេសប៊ុកខ្លួនថា ៖ នឹងមានថ្ងៃណាមួយ ខ្លួននឹងសម្រេចគោលដៅខ្លួន​ឲ្យបាន ​​នោះគឺជាគោលដៅជោគជ័យ​លើវីថីឧស្សាហកម្ម​​កម្សាន្ត ។​

សូម​រំឭក​ថា ​ក្នុងចំណោម​បេក្ខជន ទាំងអស់នោះ មានតែ វង្ស ដារ៉ា​រតនា តែម្នាក់គត់ ដែល​​​មាន​សន្ទុះ​​សំលេង​រិះគន់ច្រើនជាងគេ ក្នុងអំឡុងពេលប្រឡង​ក្នុងកម្មវិធី​លំដាប់ពិភពលោក Thevoice Cambodia ។ ក៏ប៉ុន្តែសំលេង​រិះគន់នេះ ត្រូវបាន​អ្នកវិភាគ ផ្នែកឧស្សាហកម្មកម្សាន្តយល់ឃើញថា ​​វាជា​សំលេង​មួយដែល ធ្វើឲ្យអ្នកតាមដាន​សង្គមសិល្បៈ ស្គាល់​រូបរាង និងទឹកដមសំនៀង តារារូបនេះ កាន់តែច្បាស់ ទៅវិញនោះទេ ។

ដូចអ្វីដែល​​យើងឃើញស្រាប់ហើយ ​ក្រោយភ្លៀងមេឃស្រឡះ មិនមែនក្រោយភ្លៀង​​ទឹកលេចផ្លូវនោះទេ ហើយសំលេងរិះគន់នោះ វាបានប្រែក្លាយទៅជាកម្លាំងចិត្តទៅវិញ សម្រាប់ ​វង្ស ដារ៉ា​រតនា រហូត​​ចេញបទចម្រៀងមួយបទដ៏ក្រអួនក្រអៅ ​ក្រោម​​ទ្រនំ​ផលិតកម្មកូនពៅបំផុតរបស់ហង្សមាស We Production ក្រោមចំណងជើងថា «ស៊ូឃ្លាត​» ។ ​ជាមួយនឹងបទ «ស៊ូឃ្លាត​» នេះកំពុង​តែ​ធ្វើឲ្យអ្នកលេងបណ្តាញសង្គមយក្ស ចាប់អារម្មណ៍ នឹងសរសើរ មិនដាច់ពីមាត់ថា ពិតជាពិរោះ ហើយអ្វីដែលកាន់តែពិសេស គឺបទ «ស៊ូឃ្លាត​» ជា​ស្នាដៃកូនខ្មែរ ដែល​និពន្ធដោយ Tin Mak ៕
ស្តាប់បទចម្រៀង «ស៊ូឃ្លាត​» ដូចខាង​ក្រោមនេះ​៖

Vong Dararathana

មតិយោបល់