ព័ត៌មានជាតិ

អ៊ីរ៉ង់​ចោទ​អាមេរិក​ថា​ ជា​អ្នក​បង្ក​អសន្តិសុខ​ក្នុង​តំបន់

ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់ បាន​ផ្សាយ​កាល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧​ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​នេះ​ថា សមាជិកសភា​១​រូប​របស់​អ៊ឺរ៉ង់ និយាយថា អាមេរិក ជា​អ្នកបង្ក​នូវ​ភាពអសន្តិសុខ​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា គឺ​ដើម្បី​កេង​យក​ផលចំណេញ​សម្រាប់​ខ្លួនឯង​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា សហរដ្ឋអាមេរិក បាន​ព្យាយាម​រុញច្រាន​ទម្លាក់​តំបន់​មជ្ឈិមបូព៌ា​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​មួយ​ដែល​យ៉ាបយ៉ឺន បន្ត​មក​ខ្លួន​នឹង​បាន​បន្ត​កតព្វកិច្ច​យោធា​នៅ​ក្នុង​តំបន់​។​
​តំបន់​មជ្ឈិមបូព៌ា ជា​គោលដៅ​ចម្បង​មួយ​សម្រាប់​អាមេរិក ហេតុដូច្នេះ ហើយ​បានជា រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ព្យាយាម​បង្កើន​តួនាទី របស់​ខ្លួន​ទៅ​កាន់ បណ្តា​ប្រទេស​នី​មួយៗ នៅក្នុង​តំបន់​នេះ ស្របពេល ដែល​នៅ​អ៊ីរ៉ាក់ សហរដ្ឋអាមេរិក​មិន​ទាន់ មាន​ការបកស្រាយ គ្រប់គ្រាន់ សម្រាប់​ការ បន្ត​វត្តមាន​យោធា របស់​ខ្លួន​ផង​នោះ ។​
​អ៊ីរ៉ង់​ថែមទាំង​បាន​ចោទ​ប្រកាសថា អាមេរិក​ជា​មេខ្លោង​ក្នុង​ការដឹកនាំ ការវាយប្រហារ ដោយ​បំផ្ទុះ គ្រាប់បែក និង ភេរវកម្ម តាម​ទីសាធារណ​ទាំងឡាយ​ក្នុង​ប្រទេស ប៉ុន្តែ​សម្រាប់​ការចោទប្រកាន់​នេះ អាមេរិក​នៅ​មិនទាន់​មាន​ប្រតិកម្ម និង​សេចក្តី​តបត​ណាមួយ​ឡើយ​៕

usa_vs_iran

មតិយោបល់