យោងតាមគេហទំព័រ Soompi ដែលបានចុះបង្ហាញកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៨ ខែ ធ្ន កន្លងទៅនេះ សមាជិករបស់ក្រុមតារាចម្រៀង Girls’ Generationនាង Sooyoungនិង ខាងផលិតកម្ម SM Entertainmentបានធ្វើសេចក្តីថ្លែងការដោយឆ្លងកាត់ “TV Report”នៅលើទូរស័ព្ទដៃ បានឲ្យដឹងថា នាង Sooyoung មិនដែលជួបនឹង Won Binនោះទេ ហើយពាក្យចចាមអារ៉ាមនោះ វាជារឿងមួយគួរឲ្យអស់សំណើចខ្លាំងណាស់។ខាងតារាចម្រៀងស្រី និងផលិតកម្ម បានថ្លែងបន្តថា យើងមិនមានគំនិតអ្វីលើពាក្យចចាមអារ៉ាមនេះឡើយ ហើយក៏មិនដឹងថានរណាបង្កើតរឿងដ៏ឆ្កួតៗនេះ ឡើងដែរ។
អ្នកតំណាងឲ្យតារាសម្តែង Won Binក៏ដូចជា “Eden 9 Entertainment,បានចេញមុខធ្វើការអះអាង និងចេញសេចក្តីប្រកាសភ្លាមៗខណៈដែលចចាមអារ៉ាមថាSooyoung និង Won Binមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នានោះ ដែលជារឿងមួយមិនសមហេតុផលសម្រាប់អ្នកទាំងពីរ។
ពាក្យចចាមអារ៉ាមនេះដែរ លេចឭនៅលើទីផ្សាសិល្បៈកាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១២មកម្លេះ។ប្រភពព័ត៌មានដដែលនេះបានបន្តថា ពួកគេនឹងចេញរូបថតរួមគ្នា ដើម្បីអបអរដល់ការទំនាក់ទំនងស្នេហានេះ នៅលេខក្រោយ ដែលនឹងត្រូវចេញនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៣៕
មតិយោបល់