ព័ត៌មានជាតិ

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ចិន​កើន​ឡើង​ដល់​ ១,១​ពាន់​លាន​នាក់​

ហុងកុង​៖ តួលេខ​នៃ​អ្នកប្រើប្រាស់​នូវ​ទូរស័ព្ទដៃ​ក្នុង​ប្រទេស​ចិន បាន​កើនឡើង​រហូត​ដល់​ទៅ​ជាង ១,១​ពាន់​លាន​នាក់​។​
​យោងតាម​របាយការណ៍​របស់​មន្ដ្រី​ទូរគមនាគមន៍​ចិន​បានឲ្យដឹងថា អត្រា​នៃ​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ដល់​ជាង ១,១​ពាន់​លាន​នាក់ ដែល​ទិន្នន័យ​នេះ​គិត​ត្រឹម​ខែវិច្ឆិកា​។ មន្ត្រី​ដដែល​បាន​បន្តទៀតថា ប្រជាជន​ចិន​បានចាត់ទុក​ទូរស័ព្ទដៃ​ជា​វត្ថុ​សំខាន់​សម្រាប់​ពួកគាត់​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ប្រទេស​ចិន ទីផ្សារ​ទូរស័ព្ទដៃ​កំពុងតែ​មាន​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាង​ក្លាយ ទាំង​ផលិតផល​ក្នុងស្រុក នឹង​ផលិតផល​នាំចូល​៕

post_changsha-apple-android-store-2_598x337.png

មតិយោបល់