ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា ហាក់បុកពោះ ព្រោះខានឡើងឆាកតន្ត្រីយូរឆ្នាំ

(ភ្នំពេញ)៖ កញ្ញា វ៉ាន់ នីឡា បន្ទាបពីស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះធ្វើ ឲ្យមហាជន ពិសេសមិត្តអ្នកគាំទ្រជាច្រើនមានការនឹករលឹក និងតែងតែទន្ទឹងរង់ចាំបទចម្រៀងថ្មីៗ និងវីដេអូចម្រៀងរបស់នាងអស់រយៈពេលជាយូរ ។ នៅទីបំផុត តារាចម្រៀងនាង វ៉ាន់ នីឡា ក៏បានសម្រេចវិលមករកអាជីពសិល្បៈចម្រៀងរបស់ខ្លួនឡើងវិញហើយ ក្រោយសម្ងំអស់ពេលប៉ុន្មានឆ្នាំ ក្រោយពេលដែលនាងបានជួបរឿងរ៉ាវពេលកន្លងទៅ ។

យ៉ាងណាមូលហេតុចម្បងដែលបានធ្វើអោយស្រីស្អាត វ៉ាន់ នីឡា សម្រេចចិត្តវិលវិញនាពេលនេះ ដោយសារតែនាងសម្លឹងឃើញពីការគាំទ្ររបស់ទស្សនិកជនចំពោះរូបនាងនៅតែមានសន្ទុះច្រើនគួរសម ។ជាក់ស្តែងនៅពេលថ្មីៗនេះ កញ្ញា វ៉ាន់ នីឡា ក៏បានបង្ហោះសារបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងក្រោយបានឡើងចម្រៀងលើឆាកតន្រ្តីវិញ ដោយក្នុងនោះកញ្ញា វ៉ាន់ នីឡា បញ្ជាក់នៅហ្វេសប៊ុករបស់ខ្លួនថា៖ «ទីបំផុតបានស្គាល់រស់ជាតិឡើងឆាកតន្រ្តីវិញហើយ មិនដឹ ងគួរធ្វើ អារម្មណ៍បែបមិច» ។

សូមបញ្ជាក់ថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម Pleng Records កញ្ញា វ៉ាន់ នីឡា បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីនាងជួបរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុន ។ ទោះបីជាមិនបានបង្ហាញមុខតាមឆាកតន្ត្រីនានាក្ដី ប៉ុន្តែនាងតែងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមជាធម្មតា៕

 

មតិយោបល់