
តារាចម្រៀង Katty Perry បានចេញខ្លួនបង្ហាញ ថា នាងកំពុងតែមានសុបិន្តថា នឹងឈ្នះពានរង្វាន់ពី Oscar។
ម្ចាស់បទចម្រៀង ‘Wide Awake’រួបនេះក៏បានបញ្ចេញសេចក្តីអះអាងថា ខ្លួនក៏ជាប់ឈ្មោះ ជាអ្នកបង្កើតចម្រៀងប្លែកៗ សម្រាប់ពានរង្វាន់ 2013 Academy Awards សម្រាប់បទដែលនាងសរសេរជាលើកដំបូង Part of Me 3Dនោះ។
វាជាសុបិន្ត ក្នុងក្តីសុបិន្ត Katty Perryបានប្រាប់ដល់ USA Todayថា រឿងនេះអាចធ្វើឲ្យនាងមានឈ្មោះត្រូវបានគេតែងតាំង “ខណៈដែលខ្ញុំលូតលាស់ និងធ្វើការជាមួយនឹងតន្ត្រីនេះ។ ម្យ៉ាងវិញទៀតខ្ញុំតែងតែសង្ឈឹមថា នឹងឈ្នះពានរង្វាន់ពី Grammy ប៉ុន្តែសម្រាប់ពានរង្វាន់ Oscar វិញវាហាក់ដូចជានៅឆ្ងាយ”។
តារាចម្រៀងស្រីរូបនេះបានបន្ថែមទៀតថា សម្រាប់ឈ្មោះនៅ Oscarវាអាចធ្វើឲ្យខ្ញុំរីករាយ ច្រើនជាងអ្វីៗដែលខ្ញុំមាននាពេលបច្ចុប្បន្នបើសិនជាអាច៕
មតិយោបល់