អ៊ីស្លាមម៉ាបាដ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ត្រូវបានស្លាប់ ក្នុងហេតុការវាយប្រហារពីយន្តហោះគ្មានអ្នកបើករបស់អាមេរិក មកលើតំបន់ North Waziristan នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្ដីរាយការណ៍ក្នុងតំបន់ បានរាយការណ៍ថា យន្តហោះគ្មានអ្នកបើកមិនស្គាល់ឈ្មោះមួយរបស់សហរដ្ឋអាមេរិក បានបាញ់មីស៊ីល ៣គ្រាប់ មកដល់រថយន្តសង្ស័យរបស់ក្រុមសកម្មជន ក្នុងភូមិ Mubarak Shahi ក្បែរទីក្រុង Mir Ali ដែលជាទីក្រុងរបស់ North Waziristan បណ្ដាលឲ្យមនុស្ស ៣នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ដែលក្នុងនោះមានមេបញ្ជាការសំខាន់របស់តាលីបង់មួយរូបផងដែរ។
អ្នកដែលបាននៅកន្លែងកើតហេតុបានព្យាយាមចូលទៅក្បែររថយន្ត ក្នុងគោលបំណងចូលទៅយកសាកសព ប៉ុន្តែ យន្តហោះគ្មានអ្នកបើក បានបាញ់បន្ថែមដែលធ្វើឲ្យមនុស្សម្នាក់ទៀតបានស្លាប់។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលមានការវាយប្រហារពីយន្តហោះគ្មានអ្នកបើក នៅក្នុងប្រទេសប៉ាគីស្ថាន៕


មតិយោបល់