ព័ត៌មានសិល្បៈ និងកម្សាន្ត

ការថតរូប Pre-wedding របស់គូស្នេហ៍ជប៉ុន ដ៏កម្របំផុត ប្រឈមស្លាប់

ជប៉ុន៖ វាត្រូវបានគេចាត់ទុកថា ជាហានិភ័យមួយ ដែលគូស្នេហ៍​១គូ បាន​ព្យាយាម​ថតរូប​ មុនរៀបការ (pre-wedding) ធ្វើយ៉ាងណា​ ឲ្យក្លាយជា​រូបដ៏កម្រ បំផុត នៅលើពិភពលោកនោះ ។​

យោងតាមគេហទំព័រ​ sanook របស់ថៃ ចុះផ្សាយនៅថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថា គូស្នេហ៍​ជនជាតិជប៉ុន​១គូ បានព្យាយាម រុំ​ថង់ផ្លាស្ទិច ជាមួយគ្នា ដើម្បី​ឲ្យគេថត ដែលប្រឈមនឹងហានិភ័យ បំផុត ព្រោះថាក្នុងថង់ប្លាស្ទិចនោះ ត្រូវបានបូម​ខ្យល់ចេញ គ្មានសល់ ។​

ការ​ព្យាយាមថតរូបភាពមុនរៀបការ ប្រឈមនឹងការស្លាប់បំផុត នេះ ក្រុមថត​បានព្យាយាមត្រួតពិនិត្យ យ៉ាងដិតដល់ ហើយក្រុមជួយសង្គ្រោះ ក៏នៅជិត​ដិត​ ផងដែរ ខ្លាចមានកំហុស​ណាមួយ កើតឡើង​។​
លោក Hal. Kawaguchi ដែលជា​អ្នកថត​រូប​ឲ្យគូស្នេហ៍ ជនជាតិជប៉ុន បាននិយាយថា លោកបានឲ្យគូស្នេហ៍នេះ ចូលទៅក្នុងថង់ប្លាស្ទីច​ ធំមួយ រួចបូមខ្យល់ចេញ ដើម្បី​បង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ ៕​

Pre-wedding (1)Pre-wedding (2)Pre-wedding (3)Pre-wedding (4)Pre-wedding (5)Pre-wedding (6)Pre-wedding (7)Pre-wedding

មតិយោបល់