ក្រុមតារាចម្រៀងស្រី Kara បានវេចខ្ជប់នូវជោគជ័យរបស់ពួកគេ សម្រាប់ការប្រគុំតន្ត្រី “KARASIA 2013 Happy New Year in Tokyo Dome”កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ ហើយក៏ជាក្រុមតារាចម្រៀងស្រីដំបូងដែរ ធ្វើការប្រគុំតន្ត្រីនៅនេះ។
ពួកគេក៏បានចែករំលែកជាមួយនឹងមនុស្ស ៤៥០០០ នាក់ដែលធ្វើការគាំទ្រ ចំពោះក្រុមរបស់ពួកគេ ។នេះគឺជាចំណុចមួយដែលធ្វើឲ្យក្រុមតារាចម្រៀងស្រីនេះទទួលបាននូវប្រជាប្រិយភាព ខណៈដែល ការដាក់សំបុត្រ តែ ៥ នាទី កាលពីខែ ធ្នូ ឆ្នាំ ២០១២ លក់ដាច់គ្មានសល់ផងដែរនោះ។
ក្នុងការប្រគុំតន្ត្រីនេះដែរ ក្រុមតារាចម្រៀងស្រីស្អាតនេះបានលើកយកបទចម្រៀង ២៥ បទ ក្នុងនោះពួកគេក៏ច្រៀងបទ “Pandora” ដែលជាការបើកឆាកដំបូង ដែលមារយៈពេល ១៨០ នាទីនោះ។
ក្រុមតារាចម្រៀង Kara បាននិយាយដឹងគុណ នឹងអួលដើមកថា “ពួកយើងមានវត្តមាននៅទីនេះ ព្រោះតែ Fanទាំងអស់អស់ផ្តល់ក្តីសង្ឈឹម និងការគាំទ្រកន្លងមកនោះ ហើយពួកយើងក៏សង្ឈឹមបន្តថា Fan និង Kara នឹងក្លាយជារង្វង់កង់ពីរ សម្រាប់ដំណើរទៅមុខ”៕

មតិយោបល់