កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលលេងឲ្យក្លិប Bacelona បានបង្កើតរឿងប្រវត្តិសាស្ត្រ ដោយអាចឈ្នះពានរង្វាន់ជាលើកទី ៤ ពីកម្មវិធី Ballon d’Or។
Lionel Messiបាននាំមុខមិត្តរួមក្រុម ក្នុងស្វែងរកគ្រាប់បាល់ Andres Iniesta និងកីឡាកររបស់ Real Mardrid Cristiano Ronaldo។
កីឡាករអាហ្សង់ទីនវ័យ ២៥ ឆ្នាំរុបនេះ បានក្លាយជាអ្នកលេងដំបូង នៃប្រវត្តិសាស្ត្រកីឡា ដោយអាចឈ្នះពានរង្វាន់ជាលើកទី ៤ ពីកម្មវីធី Ballon d’Or ។រំឭកដល់អតីតវិញ កីឡាករ ជើងខ្លាំងៗ Michel Platini, Johan Cruyff និង Marco van Basten អាចឈ្នះបានត្រឹមតែ ៣ លើកតែប៉ុណ្ណោះ ។
សម្រាប់ពានរង្វាន់នេះដែរគឺជាពានមួយដែលធ្វើឲ្យកីឡាកររូបនេះមានភាពសប្បាយរីករាយជាទីបំផុត សម្រាប់ឆ្នាំ ២០១២ ដោយអាចស៊ុតបញ្ចូលទី រហូតដល់ទៅ ៩១ គ្រាប់ ជូនដល់ក្លិប និងប្រទេសរបស់ខ្លួន៕

មតិយោបល់