ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាហុងកុង២រូប នឹងធ្វើកក្រើកវេទិកាតន្ត្រីថ្ងៃនេះ

ភ្នំពេញ: បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ មិថុនា កំពូងតារាហុងកុងល្បីឈ្មោះ២រូបគឺលោក Vincent Wong និងតារាសម្ដែងស្រី Nancy Wu បានអះអាងថានឹងធ្វើឲ្យកក្រើកវេទិកាតន្ត្រីបន្តបន្ទាប់របស់ទូរទស្សន៍PNN នៅយប់ថ្ងៃអាទិត្យនេះ។ អ្នកទាំងពីរបានអះអាងថា នឹងបង្ហាញនូវបទពិសោធន៍ពាក់ព័ន្ធនឹងជំហានជោគជ័យរបស់ខ្លួននៅក្នុងអាជីពសម្ដែង ក្រៅពីការច្រៀងរាំដើម្បីឲ្យអ្នកគាំទ្ររីករាយនៅក្នុងវេទិកាតន្ត្រីថ្ងៃអាទិត្យ នៅយប់ថ្ងៃទី១៩ មិថុនានេះ។

តារាទាំងពីត្រូវបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដោយទូរទស្សន៍ PNN ដើម្បីផ្សព្វផ្សាយពីរឿងថ្មីៗរបស់ពួកគេ ជាពិសេសគឺរឿងល្បីៗរបស់ហុងកុងដែលត្រូវជារឿងល្បីៗរបស់ទូរទស្សន៍TVB ដែលរឿងទាំងនេះ នឹងត្រូវបានទិញសិទ្ធិផ្ដាច់មុខដាក់បញ្ចាំងនៅកម្ពុជា តាមរយ:ទូរទស្សន៍PNN ចាប់ពីថ្ងៃសន្និសីទនេះពេញរយ:ពេល២ឆ្នាំ។ ក្នុងការបង្ហាញខ្លួនរបស់ពួកគេ ត្រូវគេឃើញមានការស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រភាពយន្តហុងកុងនៅក្នុងប្រទេសកម្ពុជា។

តារាហុងកុងផ្សេងទៀតក៏នឹងមានគម្រោងចុះមកកាន់កម្ពុជាដើម្បីផ្សព្វផ្សាយភាពយន្តថ្មីៗរបស់ខ្លួនបែបនេះផងដែរ តារារយ:ទូរទស្សន៍PNN។
កញ្ញា Nancy Wu និងលោក Vincent Wong បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះវត្តមានមកកាន់កម្ពុជា ហើយមានអ្នកស្នេហាភាពយន្តហុងកុងជាច្រើនរង់ចាំស្វាគមន៍។ អ្នកទាំងពីរបានបង្ហាញការរំភើបចិត្តតាំងពីពេលមកដល់ព្រលានយន្តហោះភ្នំពេញ។ អ៊ីចឹងទើបក្នុងឱកាសសម្ដែងលើឆាកដែលនឹងធ្វើការបន្តផ្ទាល់ពីទូរទស្សន៍ PNN នៅយប់ថ្ងៃអាទិត្យនេះ ទាំងកញ្ញា Nancy Wu និង លោក Vincent Wong សុទ្ធតែបានរំពឹងថានឹងធ្វើឲ្យកក្រើកឆាកតន្ត្រី តាមរយ:ការបង្ហាញខ្លួនរបស់ពួកគេព្រមគ្នា ដែលអមដោយតារាខ្មែរកំដរឆាកនោះដូចសព្វដង៕

មតិយោបល់