ធ្មេចបើកៗ ការប្រឡងចម្រៀងប្រចាំឆ្នាំដ៏ធំប្រចាំទូរទស្សន៍អប្សារា ដែលមានឈ្មោះថា«ចង់ក្លាយជាតារា»បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ ដោយបេក្ខជនបេក្ខនារីដែលត្រូវគេដឹងថាមានសុទ្ធតែទឹកដមសំឡេងល្អចំនួន១២នាក់ស្ថិតក្នុងការប្រកួតប្រជែងគ្នា។ នេះជាប្រឡងសំឡេងវគ្គថ្មី បន្ទាប់ពីប៉ុស្ដិ៍អប្សរាប៉ុស្តិ៍លេខ១១ ទទួលបានជោគជ័យរួចមកហើយក្នុងការប្រកួតចម្រៀងដែលមានឈ្មោះថា «ផ្កាយរះក្នុងសួន» ដែលជម្រើសបានពន្លកថ្មីជាច្រើនរូបឲ្យក្លាយជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនាពេលចុងក្រោយ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញស្ថានីយទូរទស្សន៍អប្សរារៀបចំការប្រឡងចម្រៀងដែលមានឈ្មោះថា«ចង់ក្លាយជាតារា»យ៉ាងគគ្រឹកគគ្រេងនៅក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន ដោយគ្រាន់តែតួសម្ដែងមកពីខាងក្រៅដែលកម្មវិធីចាត់ចែងយកទៅសម្ដែងអមជាមួយនឹងបេក្ខជន និងបេក្ខនារី ក៏មានចំនួនមិនតិចគ្នា។ បេក្ខជនបេក្ខនារីចំនួន១២រូបដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាល់ព្រ័ត្រត្រូវបានកម្មវិធីតម្រូវឲ្យបកស្រាយបទចម្រៀងភ្លេងការ ដោយក្នុងពេលច្រៀងរបស់ពួកគេគឺមានឈុតឆាករៀបចំជាប្លង់អាពាហ៍ពិពាហ៍យ៉ាងពិសេសតែម្ដង ដែលគ្រាន់តែការរៀបចំក៏មានការចំណាយអស់ច្រើន។ យ៉ាងណាមិញ…
មតិយោបល់