ព័ត៌មានជាតិ

WILHELM​ ​WUNDT​​អ្ន​ក​ប​ង្កើ​ត​​មុ​ខ​វិ​ជ្ជា​​​ចិ​ត្ត​​វិ​ទ្យា​​ដំបូ​ង​​

 WILHELM​ ​WUNDT​​អ្ន​ក​ប​ង្កើ​ត​​មុ​ខ​វិ​ជ្ជា​​​ចិ​ត្ត​​វិ​ទ្យា​​ដំបូ​ង​​
WILHELM​ ​WUNDT​​អ្ន​ក​ប​ង្កើ​ត​​មុ​ខ​វិ​ជ្ជា​​​ចិ​ត្ត​​វិ​ទ្យា​​ដំបូ​ង​​

​ប្រភពដើម​នៃ​ពាក្យ ចិត្ត​វិទ្យា (Pysilogy) ត្រូវបាន​គេ​ប្រើប្រាស់​ដំបូង​ក្នុង ប្រទេស​ក្រិច​វា​មាន ន័យ​ស្រដៀន ទៅ នឹង​ការសិក្សា អំពី វិញ្ញាណ​ក្នុង ផ្នែក​សាសនា​។ នៅក្នុង​ប្រទេស​ខ្លះ​គេ​បាន​ប្រើប្រាស់ ចិត្ត​វិទ្យា​ក្នុង ការ វិស័យ​វេជ្ជសាស្ត្រ តែ​ក្នុង​ពេល​នោះ ចិត្ត​វិទ្យា​មិន​ទាន់​ត្រូវ បាន គេ​យក ចិត្ត​ទុកដាក់​នៅឡើយ​ទេ​។ អ្នក​ដែល បាន បង្កើត​មុខវិជ្ជា ចិត្ត​វិទ្យា​ដំបូង​គេ​មានឈ្មោះ​ថា WILHELM WUNDT ក្នុង​ឆ្នាំ ១៨៧៩ គាត់​បាន បង្កើត​បន្ទប់​សំរាប់ធ្វើ​ការពិសោធន៍ ចិត្ត​វិទ្យា​ហើយ​បាន​ធ្វើ ឲ្យ​មុខវិជ្ជា នេះ​ក្លាយជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​មួយ​ដែល​ឯករាជ្យ​។ ក្រោយមកទៀត​មាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ចាប់ផ្តើម​ធ្វើ​ការសិក្សា​ស្រាវជ្រាវ និង បង្កើត​ជា​ទ្រឹស្តី​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ផ្នែក​ចិត្ត​វិទ្យា​នេះ​។​
​គេ​អាចបែងចែក ការសិក្សា​ស្រាវជ្រាវ​ចិត្ត​វិទ្យា​ជាច្រើន​ផ្នែក តែ​ផ្នែក​ដែល មាន​ការពេញនិយម​ពី​សំនាក់​អ្នកប្រាជ្ញ ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​មាន ដូចជា​៖

១.​មូលដ្ឋានគ្រឹះ​នៃ​ចិត្ត​វិទ្យា​

២.​ចិត្ត​វិទ្យា​ទាក់ទង​នឹង ចរិត​របស់​មនុស្ស​

៣.​ចិត្ត​វិទ្យា​ទាក់ទង​នឹង ចំនេះវិជ្ជា​

៤.​ចិត្ត​វិទ្យា​ទាក់ទង​នឹង ការគ្រប់គ្រង​

៥.​ចិត្ត​វិទ្យា​ទាក់ទង​នឹង ការអប់រំ​

៦.​ចិត្ត​វិទ្យា​ទាក់ទង​នឹង ការអភិវឌ្ឍន៍​មនុស្ស​

៧.​ចិត្ត​វិទ្យា​ទាក់ទង​នឹង បញ្ហា​សង្គម​

៨.​ចិត្ត​វិទ្យា​ទាក់ទង​នឹង សកម្មភាព​របស់​មនុស្ស​៕

ប្រែសម្រួលដោយ​៖ លោក ម៉ៅ សុខេន​

មតិយោបល់