ភ្នំពេញ៖ ដូចអ្វីដែលយើងបានដឹងកន្លងមកហើយថា ផលិតកម្ម BKS ជាផលិតកម្មមួយ ដែលប្រកាសអំពីគោលការណ៍របស់ខ្លួន ដាច់ខាតមិនចម្លងបទពីបរទេស ហើយរាល់បទនៅក្នុង BKS បើមិនចេញពីស្នាដៃកូនខ្មែរ ទេ ខ្លួនក៏មិនចេញទៅកាន់ទីផ្សារនោះដែរ ។
ដូចអ្វីដែលអះអាងខាងលើប្រាកដមែន ដោយនៅថ្ងៃទី ៦ ខែ ឧសភា ផលិតកម្ម BKS បានបញ្ចេញបទថ្មីរបស់ខ្លួនមួយទៀត ដែលជាស្នាដៃកូនខ្មែរ ក្រោមចំណងជើងថា “លួចស្នេហ៍ព្រះនាងតូច” ។
បើតាមការអះអាងតាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី ៦ ខែ ឧសភា លោក ឈុន សុវណ្ណភក្តី ដែលជានាយកគ្រប់គ្រង និងជាម្ចាស់បទចម្រៀងខាងលើ បានឲ្យដឹងថា បទ”លួចស្នេហ៍ព្រះនាងតូច” ជាបទស្នាដៃពិតរបស់ខ្លួនធ្វើ ទាំងសាច់ភ្លេង ការច្រៀង និង ដឹកនាំសម្តែង ដោយមិនចម្លងពីបរទេសឡើយ ។ តារាចម្រៀងរូបនេះបានបន្តថា បទនេះដែរ វាកំពុងតែក្លាយទៅជាចំណីចក្ខុ ដែលធ្វើឲ្យទស្សនិកជន រងចាំយ៉ាងអន្ទះអន្ទែង ។
ទំនងជាបទនេះមានការសម្តែងគួរឲ្យទាក់ទាញហើយមើលទៅ បានក្លាយទៅជាចំណីសោតា និងចក្ខុ មិនអាចខ្វះបាន ខណៈដែលទឹកដមសំនៀងតារាពន្លកក្រោយរូបនេះ ក៏មិនធម្មតាដែរនោះ ។
សូមបញ្ជាក់ផងដែរថា ផលិតកម្ម BKS ក៏កំពុងគ្រោងផលិតភាពយន្តខ្នាតធំ ដើម្បីវាយលុកនៅលើទីផ្សារផងដែរ ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់