អ្នកហៅតួដ៏មានឥទ្ធិពល របស់ផលិតកម្មមហាហង្ស តារាសម្តែង ស៊ឹម សុរ៉ាមភូមិ នៅពេលថ្មីៗនេះលេចឭព័ត៌មានខ្សឹបខ្សៀវពីមជ្ឈដ្ឋានអ្នកសិល្បៈថា ផលិតកម្ម តារារាងខ្ពស់ស្រឡះនេះកំពុងជ្រកកោន ត្រូវបានម្ចាស់ផលិតកម្ម ដេញចេញពីតំណែង ។
ទាក់ទិននឹងព័ត៌មាននេះដែរប្រភព អ្នកមជ្ឈដ្ឋានអ្នកសិល្បៈ និង កៀកកិត តារាសម្តែងរូបនេះបានបង្ហើបប្រាប់ឲ្យដឹងថា “ស៊ឹម សុរ៉ាមភូម ត្រូវបានម្ចាស់ផលិតកម្មដេញចេញពីតំណែងដែលខ្លួនកំពុងជ្រកកោននោះ ។ ប្រភពព័ត៌មាននេះបានបន្តទៀតថា មូលហេតុដែលម្ចាស់ផលិតកម្ម ដេញតារាសម្តែង និងជាអ្នកហៅតួដ៏មានឥទ្ធិពលនេះ ចេញពីមហាហង្សគឹដោយសារតែ សុរ៉ាមភូមិ ពូកែអួតពេក ដែលអួតខុសពីអ្វីដែលខ្លួនកំពុងមានសព្វថ្ងៃនេះ”។
កាលពីប៉ុន្មានថ្ងៃ មុននេះក៏មានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយពី ការបាត់បង់តំណែង ៥ រឿង ក្នុងឆ្នាំ ២០១៣ នេះ សម្រាប់ សុរ៉ាមភូមិ ដែលខុសពីតារាសម្តែងផ្សេងៗ ឆ្នាំថ្មីយីអ៊ុន ឡើងក្រឺតៗ នោះ ។
សុរ៉ាម ភូមិ ខណៈនៅក្នុងផលិតកម្ម មហាហង្ស ហាក់ដូចជាមិនមានអ្វីជាដុំកំភួន ដែលគួរឲ្យចាប់អារម្មណ៍នោះឡើយ ៕
មតិយោបល់