(ភ្នំពេញ)៖ បើទោះបីជាបច្ចុប្បន្នតារាសម្ដែង និងជាពិធីការិនីពូកែវោហាអ្នកនាង គង់ ចាន់ស្រីមុំ មានកូនស្រីបណ្ដូលចិត្តមួយធំប៉ុណ្ណាណីហើយក៏ដោយ ប៉ុន្តែអ្នកម៉ាក់ហាយសូនេះ នៅតែជាទីចាប់អារម្មណ៍របស់មហាជនដដែលតាមរយៈសម្រស់ដ៏ស្រស់ស្អាតឥតខ្ចោះរបស់មាន ជាពិសេសមុននេះនាងបានធ្វើឱ្យអ្នកគាំទ្រនារីៗជាច្រើនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតហែលទឹក ប្រលែងល្វែងលើបញ្ចេញសាច់សរខ្ចីរាងស្រឡូន ក្បាលពោះរាបស្មើម៉ដ្ឋខៃ ឈរកាច់ស្ទីលឡើងអេមមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។
រូបភាពដ៏ស្រស់ស្អាតទាក់ទាញ បង្ហាញស្នាមញញឹម និងក្ដីសុខពេញបរិបូរណ៍ក្នុងជីវិតគ្រួសារនោះ ត្រូវបានភរិយាអតីតតតារាសម្ដែងលោក គឹម សីហា បានភ្ជាប់ជាមួយសំណេរយ៉ាងមានន័យ ចាក់ចំដួងចិត្តមនុស្សសម័យថ្មីថា «ព្រោះរវល់តែខ្លាចអ្នកដទៃគិតខុស ទើបយើងចេះតែធ្វើតម្រូវមាត់ តម្រូវចិត្តអ្នកដទៃ ហើយខុសពីអ្វីដែលខ្លួនចង់ធ្វើ។ យល់ព្រមនឹងសំណើរបស់អ្នកដទៃច្រើនជ្រុល រហូតដល់ពេលខ្លះត្រូវបង្ខំចិត្តធ្វើខុសនឹងអ្វីដែលខ្លួនគិត។ ផ្ញើសេចក្ដីសុខផ្ទាល់ខ្លួននឹងភ្នែកអ្នកដទៃផង នឹងមាត់អ្នកដទៃផង ហើយចុងក្រោយរកសុខដាក់ខ្លួនមិនបាន។ ហេតុអ្វីទៅ? ជីវិតខ្លួនឯង ប្រឹងប្រែងខ្លួនឯង ទទួលខុសត្រូវលើជោគវាសនាខ្លួនឯង តែបែរជាបណ្ដោយឱ្យអ្នកនេះ ឬអ្នកនោះជាអ្នកកំណត់រឿងដែលយើងត្រូវធ្វើទៅវិញ»៕
គួរជម្រាបថា អ្នកនាងគង់ ចាន់ស្រីមុំ ក្រៅពីមានភាពជោគជ័យក្នុងជីវិតគ្រួសារ ប្រកបដោយសុភមង្គលហើយនោះ ងាមការងារសិល្បៈក៏កាន់តែជោគជ័យថែមទៀត ត្បិតថាមានគ្រួសារហើយក្តី។ អ្វីដែលពិសសគឺមុខជំនួញក៏ទទួលបានការគាំទ្រពីអតិថិជនខ្លាំងផងដែរ៕
មតិយោបល់