តារាចម្រៀងដែលខំសាង កេរ្តិ៍ឈ្មោះ តាំងពីកម្សត់កម្ររ សុគន្ធ និសា រហូតឈានដល់តំណែងតារាស្រីឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលថ្មីៗនេះ លេចព័ត៌មានថា លាឈប់ពីសិល្បៈ។
សុគន្ធ និសា ដែលបាត់តំណែងពី ការផ្សាយផលិតផលទូរស័ព្ទ Samsung ដែលជាការដណ្តើមពី អតីតអ្នករួមអាជីពក្នុងដំបូលជាមួយនឹងគ្នា កញ្ញា ឱក សុគន្ធកញ្ញានោះ ថ្មីៗនេះលេចព័ត៌មានខ្សឹបខ្សៀវពីមជ្ឍដ្ឋានអ្នកសិល្បៈដូចគ្នា ថា “សុគន្ធ និសា អាចនឹងឈប់ពីសិល្បៈ។ ប្រភពដដែលបានបន្តថា មូលហេតុដែលសុគន្ធ និសា អាចឈប់ពីសិល្បៈគឺ អាចមកពីការរារាំងពីមន្ត្រីធំ និងអ្នកជំនួញដ៏មានអំណាចដែលនៅក្រោយខ្នងនាង ហើយក៏ជាអ្នកដែលផ្គត់ផ្គង់ ក្នុងការបើកភោជនីយដ្ឋាន ព្រិលគ្រប់រដូវ នៅប្លក់ បឹងត្របែកនោះ”។ម្យ៉ាងវិញទៀតមកទល់នឹងពេលនេះ តារាផ្សេងៗដែលទៅសម្តែងនៅអាមេរិក លោក រិន សាវ៉េតបានមកដល់មាតុភូមិវិញហើយ ដោយឡែក សុគន្ធ និសា នៅតែមិនទាន់ឃើញមុខនោះ ដែលធ្វើឲ្យមហាជនគិតថា នាងប្រហែលជានៅ សាងស្នេហ៍ជាមួយនឹង អ្នកធំ ដុល្លារវាល់លាន ដែលទៅពីស្រុកខ្មែរ មើលទៅនោះ។
ព័ត៌មានខ្សឹបខ្សៀវដ៏គូរឲ្យរសើបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ចង់ដឹងឲ្យកាន់តែឆាប់ពីព័ត៌មាននេះថាវាទៅជាយ៉ាងណានោះ។
ស្របពេលដែលខាង ផលិតកម្ម ថោន បិទរាល់ការសម្ភាសតារាខ្លួន ជាក់ស្តែង មាស សុខសោភា នោះ យើងមិនអាចសុំការស្រាយបំភ្លឺបាននោះទេទាក់ទងនឹងព័ត៌ដ៏រសើបនេះ៕
មតិយោបល់