អ្នករចនាម៉ូដដ៏វៃឆ្លាតនាងVictoria Beckham បាននិយាយឲ្យដឹងថា យីហោ Vic មិនច្រឡំនឹងនរណាម្នាក់ឡើយ។អ្នករចនាម៉ូតដែលត្រូវជាប្រពន្ធរបស់កីឡាករ Beckhamបានឲ្យដឹងបន្តថា ការបង្ហាញចំពោះការថតនៅមុខកាមេរ៉ារបស់នាងគឺពើងចង្កេះទៅក្រោយ និងឲ្យត្រគៀកលយចេញទៅក្រោយ ចំណែកជើងឆ្វេងវិញ គឺនៅមុខជើងស្តាំ ដែលមិនច្រឡំដូចទៅនឹងតារាផ្សេងៗនោះទេ។
ការបង្ហាញរបស់ Victoria Beckhamគឺជាការប្រៀបធៀបមួយយ៉ាងល្អជាទីបំផុតជាមួយនឹងតារាផ្សេងទៀតរួមមាន ម្ចាស់ក្សត្រីចង្វាក់ស្រុកស្រែ នាង Tylor Swift នៅពីមុខកាមេរ៉ានាងឈរត្រង់ ដោយគ្រាន់តែបន្ទន់ជើងឆ្វេង ឬស្តាំ និងយកដៃ ឆ្វេងមកច្រតចង្កេះជាការស្រេច។ដូចគ្នានេះដែរ តារាសម្តែងរបស់ហូលីវ៉ូដនាង Angelina Jolieតែងតែមានស្តាយ៍មិនជាក់លាក់នោះទេខណៈដែលនៅពីមុខកាមេរ៉ានោះ។
ក្រៅពីនេះនៅមានតារាផ្សេងៗទៀតដែលមានស្តាយ៍បង្ហាញរៀងខ្លួនចំពីមុខកាណុងកាមេរ៉ានោះ៕





មតិយោបល់