នៅព្រឹកថ្ងៃទី៣ វិច្ឆិកាមុន អ្នកសារព័ត៌មាន និងសិល្បករប្រមាណជាង១០០នាក់បានជួបជុំគ្នាជាលើកដំបូងក្នុងសិក្ខាសាលារបស់អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនចូលរួម។ តារាល្បីៗដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ គឺជាតារាដែលមានឈ្មោះបោះសំឡេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
តារាៗដែលបានទទួលលិខិតសរសើរ និងវិញ្ញាបនប័ត្រនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, លោកតាវ៉ិចទ័រ(CTN and My TV ), លោក ផាត់ តារារដ្ឋ , នាយឃ្លោក, អ្នកនាង ស៊ុនណារី ម៉ូនីកា, អ្នកនាង លី ម៉ារីណា, អ្នកនាងស្វែង សុជាតា, អ្នកនាង ឈិន សុធារី, កញ្ញា ទេព បូព្រឹក្ស, កញ្ញា ទឹម រដ្ឋា, កញ្ញា នី មុនីនាថ, កញ្ញាមាស សម្ផស្ស, ស្រី ពៅ មុខឈើ, កញ្ញាពេជ្រ អាវីហ្សា, កញ្ញា អាលីយ៉ា, អ្នកនាង ចាន់ សុផានី, កញ្ញា ចាន់ ស្រីរ័ត្ន, កញ្ញា គង់ វិច្ឆិកា, លោក នាង វ៉ាងសាន់, កញ្ញា ដួង ម៉ាណា, ឌីជេ កណ្ដុរ, អ្នកនាងប៉េងប៉ោង, នាយចឺម, កញ្ញា ចាន់ គង្ការ, កញ្ញាអោក សុម៉ាលីតា, កញ្ញា សុវត្ថិឌី ធារីកា, លោក ម៉េង ប៊ុនលី, លោក ភឹម តារាវិបុល, លោក លី ណូរ៉ា, លោកខេន វណ្ណាថាត់, លោក ជួន វឌ្ឍនៈ, លោក ដូដូ, លោក គន់ រៀមរតនៈ , លោក ឃីម រតនៈ, លោក ហួរ សុផល, លោក ឡាទីន, កញ្ញា យេយេ, លោក យន សុភ័ក្រ, លោក ជ័យ សុវ៉ាត និងក្រុមកំប្លែងCTN ជាច្រើនរូបទៀត។
ក្នុងនោះតារាសិល្បៈជាច្រើនផ្សេងទៀតដែលត្រូវគេឃើញចេញទៅមុនពិធីប្រគល់វិញ្ញាបនប័ត្រ ក៏មានចំនួនច្រើនណាស់ដែរ ដែលបានបង្ហាញខ្លួន។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានផលិតករ តារាសិល្បៈ និងអ្នកសារព័ត៌មានប្រកាសថា នឹងយកទៅផ្សព្វផ្សាយបន្ត ដើម្បីជាប្រយោជន៍ដល់មហាជន ដើម្បីបញ្ចៀសឆ្ងាយពីការរីករាលដាលជំងឺអេដស៍។
សូមទស្សនាទិដ្ឋភាពទទួលវិញ្ញាបនប័ត្ររបស់តារាល្បីដែលបានបង្ហាញខ្លួនកាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា៖
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=924oH0kmi8w&feature=youtu.be
មតិយោបល់