តារាបាល់ទាត់របស់ Man Utd ពីរដួងបានអញ្ចើញតារាម៉ូដែលកូនភ្លោះរបស់ចក្រភពអង់គ្លេសចូលរួមកម្មវីធីជប់លៀងនៅក្លិបរាត្រីនៅទីក្រុងប៉ារីស។
កាលពីចុងសប្តាហ៍កន្ងងទៅ Evra ក៏បានអញ្ជើញមិត្តភក្តិរបស់គេបួននាក់ដែលលេងរួមក្លិបជាមួយនឹងគ្នា ក្នុងនោះក៏មានកីឡាករ French Anderson ផងដែរ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះក៏បានយកតារាម៉ូដែលកូនភ្លោះនេះទៅកាន់ផ្ទះបងប្អូនស្រី Howe ផងដែរ។
ចំណែកប្រភពព័ត៌មានរបស់ The Sun វិញបានបង្ហាញឲ្យដឹងថា Evra និង Andersonក្រោយពីការចូលក្លិបកម្សាន្ត Champs Elysees កីឡាករខ្សែការពារ French Andersonក៏បានហៅស្រា សំប៉ាញ់ តម្លៃ រហូតដល់ទៅ £ 20,000 មុននឹងមិត្តរបស់គាត់បានត្រលប់ទៅកាន់សណ្ឋាគារនៅម៉ោង ៦ និង ៣០ នាទីព្រឹក ហើយក៏បានញុំាអាហារពេលព្រឹកទាំអស់គ្នានៅលើគ្រែ រហូតដល់ ម៉ោង ១ និង ៣០ នាទីថ្ងៃទើបចាកចេញ៕


មតិយោបល់