ព័ត៌មានសិល្បៈ និងកម្សាន្ត

SHINee​​ប​ង្ហា​ញ​​រូ​ប​​មុ​ន​​អា​ល​ប៊ុ​ម​ ​‘Dream​ ​Girl‘​​ចេ​ញ​​តា​ម​​ក្រោ​យ​​

ក្រុម​តារាចម្រៀង SHINee បាន​វិល​ត្រលប់​មកវិញ​!​បន្ទាប់​ពី​ការវិល​ត្រលប់​របស់​គេ​ពី​កូរ៉េ​កាលពី​ឆ្នាំ​កន្លងទៅនេះ ជាមួយនឹង​បទ ‘Sherlock’​នោះ​ក្រុម​តារា​ចម្រៀង​នេះ​ដែរ បានបញ្ចប់​បទ​ថ្មី​របស់​គេ​ហើយ នឹង​វិល​ត្រលប់​មក​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ជាមួយនឹង​អាលប៊ុម​ទី ៣ ក្រោម​ចំណងជើង​ថា ‘Dream Girl‘​។​សម្រាប់​កាល​បង្ហាញ​ជា​ដំបូង​របស់ SHINee​ថា​នឹង​វិល​ត្រលប់​ចូល​វេទិការ​សិល្បៈ​នេះ អ្វី​ដែល​គេ​បង្ហាញ​ដំបូង​បំផុត​នោះ​គឺ​រូប​ភាព​របស់ Key ដែល​ការបង្ហាញ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ ដែល​ចំ​នឹង​ថ្ងៃ​នេះ​តែម្តង​។​បន្ទាប់មក​ទៀត​អាលប៊ុម​ខាងលើ​នេះ​នឹង​ចេញ​នៅ​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៣ ខាងមុខនេះ​៕

key-teaser

key-teaser-2key-teaser-3

មតិយោបល់