កាលពីថ្ងៃទី ៣១ ខែ តុលាកន្លងទៅនេះ បវរកញ្ញាពិភពលោកនាង Megan Young បានធ្វើដំណើរទៅទស្សនា មណ្ឌលកុមារកំព្រា នៅ ហៃទី ក្នុងតំបន់ អាហ្វ្រិក ។ នៅទីនេះដែរ មានកុមារកំព្រាជាង ៧៨ នាក់ ដោយប្រមូលផ្តុំរស់នៅក្នុងផ្ទះចំណាស់មួយ ដែលមានរបងឈើព័ទ្ធជុំវិញ ដែលជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេ។ ខណៈដែលបានឃើញវត្តមានបវរកញ្ញាពិភពលោកដ៏ស្រស់សោភា មានកុមារប្រហែល ជា ២០ នាក់បានរត់ប្រញាប់ប្រញាល់ ធ្វើឲ្យផ្ទះមានបញ្ហា តែក្មេងៗមិនមានបញ្ហានោះទេ ។តែទោះយ៉ាងណាបវរកញ្ញា Megan Young បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែ ធ្លាក់ពីជាន់ទី ២ កម្ពស់ ៣ ម៉ែត្រ មកលើដី ។ភ្លាមៗនោះបវរកញ្ញារូបនេះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ខាងគ្រូពេទ្យបានប្រាប់ឲ្យដឹងថា នាងមានរបួស ត្រគាក ។
រំពេចជាមួយនឹងគ្នានេះដែរ បវរកញ្ញា រូបនេះត្រូវបានយន្តហោះសង្គ្រោះបន្ទាន់ បញ្ចូនពី ហៃទី ទៅ មៃអាមី សហរដ្ឋអាមេរិក។បច្ចុប្បន្ននេះដែរ នាងកំពុងស្នាក់នៅ មន្ទីរពេទ្យ Jackson Memorial Hospital នៅមៃអាមី ហើយត្រគាកនាងត្រូវបានវះកាត់ អស់រយៈពេល ៥ ម៉ោង កន្លះ ។ស្រីស្រស់រូបនេះបាននិយាយថា នាងមិនដែល បានជួបប្រទះរឿងភ័យខ្លាច ដូច្នេះទេ។
បញ្ជាក់ផងដែរថា បវរកញ្ញា Megan Young មានសញ្ជាតិ អាមេរិក កាត់ហ្វីលីពីន៕
មតិយោបល់