ចៅហ្វាយ: តើអ្នកជឿថាមានជីវិតទេក្រោយការស្លាប់?
បុគ្គលិកចំណូលថ្មីម្នាក់ឆ្លើយយ៉ាងរហ័សថា”បាទធ្លាប់លោកប្រធាន” គេខំទាំងរ៉ាយរ៉ាប់កាលពីនៅស្រុកធ្លាប់ជួបខ្មោចនិងរឿងព្រឺសំបុរជាច្រើនទៀតដែលទាក់ទងនឹងសំនួររបស់ចៅហ្វាយគេ។
ចៅហ្វាយក៏និយាយតបទៅវិញជាមួយនឹងអ្នកកំលោះចំណូលថ្មីម្នាក់នេះដែលជាអ្នកសុំច្បាប់សំរាកម្សិលមិញថាទៅបុណ្យសពលោកយាយគេដែលបានស្លាប់ថា”ប្រហែលជាត្រូវដែលចឹង ព្រោះលោកយាយរបស់លោកបានចូលមកសួរសុខទុក្ខលោកដល់Officeកាលពីម្សិលមិញថ្ងៃត្រង់ហើយគាត់បានទាំងមានប្រសាសថាគាត់ទើបនឹងមកពីផ្សារផងថែមទាំងទិញផ្លែឈើមួយចំនួនផងមកអោយ”៕
ប្រែសម្រួលដោយ៖Mr.News
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់