ថៃភាគខាងត្បូង:យ៉ាងហោចណាស់ក្រុមសកម្មជន17នាក់ត្រូវបានសំលាប់នៅភាគខាងត្បូងប្រទេសក្នុងខេត្តណារ៉ាធីវ៉ាត់ដែលមានព្រំប្រទល់ជាប់នឹងម៉ាឡេស៊ី។គ្មានព័ត៌មានណាមួយរាយការណ៍ថាក្រុមទាហានរបស់ថៃមាននាក់បាត់បង់ជីវិតនោះទេ។
នាប៉ុន្មានឆ្នាំថ្មីៗនេះខេត្តទាំងបីរបស់ថៃដែលនៅភាគខាងត្បូងប្រទេសដូចជាPattani, Yala និងNarathiwatបានទទួលនូវការញុំញីយ៉ាងខ្លាំងពីក្រុមសកម្មប្រយុទ្ធមូស្លីមដែលទាមទារផ្តាច់ខ្លួន។
ចាប់ផ្តើមពីម៉ោងប្រហែល1ព្រឹកព្រលឹមមានក្រុមដែលបំពាក់ដោយអាវុធដើរមកក្បែរជុំរំទាហានBachoហើយបើកការបាញ់ប្រហារមកលើកងទ័ព តែជាចុងក្រោយរបាយការណ៍បាននិយាយថា17នាក់នៃក្រុមនេះត្រូវបានសំលាប់នៅពេលដែលមានការបាញ់តបតវិញ។
ទាហានជាច្រើនពាន់នាក់បានដាក់ពង្រាយទៅក្នុងតំបន់ជំលោះទាំងបីខេត្ត ប៉ុន្តែហាក់ដូចជាមិនមានការថមថយនៃការកើតឡើងនូវអំពើហិង្សាជារឿយៗសោះ។កាលពីថ្ងៃអាទិត្យនៅខេត្តYalaមានទាហាន5នាក់បានសំលាប់ក្នុងការបំផ្ទុះពីសំនាក់ក្រុមប្រយុទ្ធមួយក្រុមដែលមិនទាន់មានការអះអាងណាមួយច្បាស់លាស់នៅឡើយទេ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់