ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូដែលជាង ១ ពាន់នាក់​​ស្លៀកឈុតប៊ីគីនីចូលរួម​ប្រឡង​​ដើម្បី​ក្លាយជាតារាសម្តែង​

ចិន​៖ដើម្បីក្តី​ស្រម៉ៃរបស់ខ្លួន ក្លាយជា​​តារា​ដ៏ល្បីល្បាញ សិស្សនិស្សិត​ ​ជាង ១ ពាន់នាក់ បាន​​ស្លៀកឈុតប៊ីគីនី ដណ្តប់មេឃ​។​
ប្រភពទីភ្នាក់ងារ​សារព័ត៌មានស៊ីនកហួរ បានឲ្យដឹងថា ​ថ្មីៗនេះ មាន​បេក្ខភាពចូលរួមប្រលង ជាង ១៤០០ នាក់ ដែលមកបីខេត្ត Shandong ចូលរួមជ្រើសរើស​ដើម្បីក្លាយជា​អ្នកសិល្បៈនៅសាកលវិទ្យាល័យ Qingdao University ។​

តាមរបាយការណ៍បាន​ឲ្យដឹងថា ​សម្រាប់ការ​ចូលរួម​ប្រឡង​ប្រជែងនេះដែរ វា​អា​ច​ធ្វើ​ឲ្យពួកគេ​​បង្កើនប្រាក់ចំណូលនាពេលអនាគត​។ តែ​អ្វីដែលធ្វើ​ឲ្យកត់សម្គាល់នោះដែរ ការ​ប្រឡងប្រជែងនេះ​ត្រូវស្លៀកឈុតប៊ីគីនី ដោយបង្ហាញខ្លួន​ក្រោមកម្តៅថ្ងៃ ​នៅពីមុខ​គណៈកម្មាធិការ ដោយគណៈកម្មាធិការ​ជា​គ្រូ​នៅសាកលវិទ្យាល័យខាងលើតែម្តង​។​
ទំព័រ​ស៊ិនហួរបាននិយាយថា រូបភាពទាំងនេះ​វាបាន​ធ្វើ​ឲ្យប៉ះពាល់​ដល់ ​​អារម្មណ៍​​មហាជន ​ព្រោះតែ​ការប្រឡងនេះ​ហាក់បីដូចជា​បង្ហាញ​​កេរ្តិ៍ខ្លួន​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini4_zps73eb91e0.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini2_zps0e7199e1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini5_zpsadd8cd1a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini3_zps4c1fe96d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini6_zpsd8304c33.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini7_zps3521cc0a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini8_zpsb369c06b.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChinaBikini1_zps994cbdb5.jpg

មតិយោបល់