រឿង Fast & Furious 8 ត្រូវបានធ្វើការសម្ពោធដាក់បញ្ចាំងនៅទីក្រុងចំនួនពីរ គឺ ហាណូយ និងហូជីមិញ ដំណាលគ្នា កាលពីរាត្រីថ្ងៃទី១១ ខែមេសា ដោយមានតារាប្រុសស្រីល្បីៗចូលរួម។
បើយោងតាមគេហទំព័រ thethaovanhoa ចុះនៅថ្ងៃទី១២ ខែមេសា ឲ្យដឹងថា ព្រឹត្តិការណ៍សម្ពោធដាក់បញ្ចាំងរឿងនេះ មានតារាប្រុសស្រីល្បីៗចូលរួម ជាច្រើនធ្វើកម្មវិធីទាំងមូលអ៊ឹកធឹក។ សម្រាប់រឿងនេះដែរនឹងដាក់បញ្ចាំងនៅរោងកុនវៀតណាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ ។
ដោយឡែកសម្រាប់កម្ពុជាយើងវិញ រឿង Fast & Furious 8 នឹងចេញផ្សាយនៅកម្ពុជាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ។ នេះយោងតាមផេកផ្លូវការរបស់ legend ៕
ទស្សនា Trailer ៖
https://www.youtube.com/watch?v=-NTRVR7evUg

មតិយោបល់