ថ្វីដ្បិតតែប្រឡូកអាជីពចម្រៀងមិនយូរ ប៉ុន្តែតារាស្រីដែលប្រឡូកក្នុងអាជីពជាពិធីការិនី ហើយក្លាយជាតារាចម្រៀង កញ្ញា មាស អាលីស បានទទួលជោគជ័យក្នុងអាជីពរបស់ខ្លួនយ៉ាងខ្លាំង ដោយក្រៅពីមានមុខឡើងប៉ុស្តិ៍ទូរទស្សន៍មិនសូវលោះពេល នាងក៏បានច្រៀងប្រចាំក្នុងហាងធំមួយយ៉ាងកាលីបផងដែរ ដោយសារតែទឹកដមសម្លេងរបស់នាងស្រដៀងគ្នា អ្នកចម្រៀង អ្នកនាង ហួយ មាស។ នាងក៏ទើបតែត្រូវបានស្ថានទូតអាមេរិក ផ្ដល់សិទ្ធិឲ្យចេញទៅច្រៀងនៅសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងខែឧសភា នេះផងដែរ ខណៈដែលនាងប្រកាសថា សុខចិត្តទម្លាក់ចោលការងារក្នុងស្រុកទាំងអស់ គ្រាន់តែបានដំណឹងជាប់ទៅច្រៀង។…
មតិយោបល់