ព័ត៌មានសិល្បៈ និងកម្សាន្ត

កំ​ប្លែ​ង​៖​​ឃើ​ញ​ស​ត្វ​​ចិ​ញ្ចឹ​ម​​បា​ន​ទិ​ញ​បា​ន​​

នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​បុរស​ម្នាក់​បាន​ទិញ​អាហារ​ឆ្កែ​ពីរ​កំប៉ុង រួចរាល់​ក៏​ដើរ​សំដៅ​ទៅ​កាន់​អ្នក​គិតលុយ​:
​អ្នក​គិតលុយ​: តើ​លោក​មាន​ឆ្កែ​ទេ​? ហើយ​លោក​មាន​យក​វា​មក​ទេ​?
​បុរស​: បាទ​មានតែ​ខ្ញុំ​ទុក​វា​នៅផ្ទះ​….
​អ្នក​គិតលុយ​: លោក​មិន​អាច​ទិញ​ពីរ​កំប៉ុង​នេះ​បាន​ទេ​ប្រសិនបើ​ខ្ញុំ​មិន​អាច​ឃើញ​ឆ្កែ​របស់​លោក នេះ​ជា​ច្បាប់​នៅ​ទីនេះ​
​លើក​ក្រោយ​បុរស​ដដែល​បាន​មក​ទិញ​អាហារ​ឆ្មា​ម្តង​តែ​លើក​នេះ​ដូច​លើក​មុន​ទៀត​បុរស​នៅតែ​ភ្លេច​យក​ឆ្មា​ចិញ្ចឹម​គាត់​មក​ហើយ​អ្នក​គិត​លុយ​ក៏​នៅតែ​និយាយ​ដដែល​ថា​: លោក​មិន​អាច​ទិញ​ពីរ​កំប៉ុង​នេះ​បាន​ទេ​ប្រសិនបើ​ខ្ញុំ​មិន​អាច​ឃើញ​ឆ្មា​របស់លោក នេះ​ជា​ច្បាប់​នៅ​ទីនេះ​….
​ថ្ងៃ​បន្ទាប់​បុរស​នោះ​មក​ផ្សារ​ម្តងទៀត​ជាមួយ​ថង់​ខ្មៅ​មួយ ពេល​មក​ដល់​កន្លែង​គិតលុយ​បុរស​ហុច​ថង់​នោះ​ឲ្យ​អ្នក​គិតលុយ​កាលពី​លើក​មុន​ហើយ​នាង​លូក​​ដៃ​ចូល​ដើម្បី​ស្ទាប​មើល​។​នាង​និយាយថា​ស្អី​គេ​នឹង​លោក​ទន់ៗ​ហើយ​ក្តៅ​អ៊ុនៗ​នៅក្នុង​ថង់​នេះ​។​បុរស​មិន​បាន​ឆ្លើយ​នឹង​សំនួរ​នាង​ទេ​គ្រាន់តែ​បញ្ជាក់ថា​លោក​ត្រូវការ​ក្រដាស​បន្ទប់ទឹក​3​ដុំ​ប៉ុណ្ណោះ​៕៕​ទាំងអស់គ្នា​គិត​មើល​តើ​ស្អី​ទៅ​ដែល​នៅក្នុង​ថង់​ដែល​បុរស​នោះ​អាច​បញ្ជាក់​ដើម្បី​ទិញ​ក្រដាស​បន្ទប់ទឹក​????​dogfood

ប្រែសម្រួលដោយ៖Mr.News

មតិយោបល់