ញាក់សាច់ គ្រាន់តែថ្លៃទឹកដោះ អាជី ដល់ទៅ៥០០លានរៀល និង មានវីឡា និងគ្រឿងពេជ្រទៀត សរុបមិនតិចសែនដុល្លារទេ

 

(ភ្នំពេញ)៖ បន្ទាប់ពីប្អូនស្រីបានភ្ជាប់ពាក្យរួចរាល់ ដែលថ្លៃបណ្តាការល្បីកក្រើកពេញបណ្តាញសង្គមនោះ នៅពេលនេះចូលដល់បងស្រីម្តង គឺ អាជី បានសម្រេចចិត្តទទួលយកបុរសសង្ហារម្នាក់ គឹជាអនាគតស្វាមី ដោយភ្ជាប់ពាក្យមានចាស់ទុំដឹងលឺនៅថ្ងៃនេះ។

អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង គឺទៅលើថ្លែទឹកដោះ ឬបណ្តាការដែលខាងប្រុសជូនដល់អាជី មានចំនួនរហូដល់ទៅ៥០០លានរៀន ដែលចំនួននេះកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតហើយ។ ក្រៅពីបណ្តាការខ្ទង់ម៉ឺនដុល្លារ គឺនៅមានផ្ទះវីឡា និងគ្រឿងពេជ្រទៀត បើសរុបជាទឹកប្រាក់មិនតិចនោះទេ។

បើតាមលោក អ៊ឹម ជីវ៉ា ដែលជាអ្នកទៅសម្ភាសន៍ អាជី ក្នុងថ្ងៃពិធីភ្ជាប់ពាក្យដល់គេហដ្ឋាន បានសេរសេរថា «Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ៥០០លានរៀល ខ្សែករពេជ្រ ជិត 70000 $ និងវិឡារតម្លៃជិតកន្លះលានដុល្លារ សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *