បុរសពីរនាក់បានជួបគ្នាក្នុងទាមកាហ្វេមួយ ហើយអ្នកទាំងពីរសុទ្ធតែជាមនុស្សមហាកំពូលប្រូចាក់ទឹកមិនលេច។ពួកគេចាប់ផ្តើមបញ្ចេញក្បាច់គុណដាក់គ្នាដោយចាប់ផ្តើមពីបុរសទីមួយមុន:
បុរសទីមួយ: គ្នាមិនចេះតែអួតទេ និយាយពីស្រុកគ្នាមានចោរម្នាក់នោះខ្លាំងណាស់ គ្រាន់តែថ្ងៃមុននោះម្ចាស់ឡានគេងក្នុងឡានមួយយប់ព្រោះខ្លាចចោរលួចឡានគាត់ស្រាប់តែព្រឹកឡើង កង់ឡានខាងមុខខាងក្រោយមួយបាត់អស់។ពិតជាអស្ចារ្យមែន!!!
បុរសទីពីរ: វាមិនដែលខ្លាំងទេប៉ុណ្នឹងនោះ នៅស្រុកខ្ញុំវិញមានលោកយាយម្នាក់កំពុងតែដាំទឹកមួយកំសៀវទុកគ្រាន់ពិសារតែ ស្រាប់តែភ្លាមនោះលោកយាយនោះគ្រាន់តែអោនផ្លុំភ្លើងអុសគាត់បានបន្តិច
ហើយងើបមកវិញស្រាប់តែបាត់គំរបកំសៀវផង។ខ្ញុំមិនចង់អួតផងប៉ុណ្ណឹងនោះ!!!
ដោយ៖Mr.News
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់