ខណៈដែលព័ត៌មានតារាភេទទី៣នាងផេនខេក ត្រៀមកាត់សក់ខ្លី ដើម្បីរៀបការត្រូវបានផ្ទុះឡើង តារាស្រីរូបនេះហាក់រងសម្ពាធយ៉ាងខ្លាំង ជាពិសេសចំពោះមហាជនដែលចាត់ទុកថានាងកំពុងធ្វើអោយនារីម្នាក់បាត់បង់អនាគតដោយសារតែនាងមិនស្រឡាញ់ តែត្រូវបង្ខំចិត្តរៀបការ។ ជាមួយនឹងការចង់ប្រកែកថាអ្វីដែលខ្លួនបាននិយាយជារឿងនិយាយលេងទៅវិញ តារាភេទទី៣ម្នាក់ផ្សេងទៀតដែលត្រូវគេស្គាល់ថាជាមិត្តជិតស្និទ្ធិបំផុត បានបន្តទម្លាយថានោះជាព័ត៌មានពិត និងថាផេនខេកមិនហ៊ានចង់ទទួលស្គាល់ ដោយសារតែនាងខ្មាស់មហាជន ហើយខ្លាចគេថានាងមិនក្លាហានប្រកែកគេចពីរៀបការ។ ប្រភពដែលអាចទុកចិត្តនិយាយថា ផេនខេក នឹងរៀបការមិនខុសពីការគ្រោងទុកនៅអំឡុងខែ៦ ឬខែ៧ខាងមុខ ឬអាចអូសបន្លាយអាស្រ័យលើការជួបគ្នាជាលើកដំបូងរវាងសាមីខ្លួន និងសាមីខ្លួន។ តារាម្នាក់និយាយថាអនាគតភរិយារបស់ផេនខេក មិនមែនជានារីស្រុកស្រែដូចអ្វីដែលនាងសារភាពនោះទេ…
មតិយោបល់