ព័ត៌មានសិល្បៈ និងកម្សាន្ត

សុ​គ​ន្ធ​ ​និ​សា​ ម​ក​ដ​ល់​​ក​ម្ពុ​ជា​​ថ្ងៃ​​​នេះ​​

​តារាចម្រៀង​ដែល​សម្ងំ​រស់​នៅលើ​ទឹកដី​របស់​គេ​អស់​ជា​ច្រើន​ខែ កញ្ញា សុគន្ធ និសា បាន​លេច​ព័ត៌មាន​ថា​នាង​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃនេះ​។​
1361146174606
​ខណៈ​ដែលរ​បស់​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក សុគន្ធ និសា ក៏​រង​ព្យុះ​ព័ត៌មាន​មិន​តិច​ទេ​ថា នាង សម្ងំ​សាង​ស្នេហា​ជាមួយ​នឹង​មិត្ត​ប្រុស​ដែលជា​អ្នក​រស់នៅ​លើ​ទឹកដី​មួយ​នេះ និង​អ្នកជំនួញ​ធំ​ម្នាក់​នៅ​កម្ពុជា​ផង​ដែរ​។​
​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​នៅលើ Wallpost របស់​តារាចម្រៀង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​ស្រទាប់​យុវវ័យ លោក ករុណា ពេជ្រ បានសរសេរថា “​ស្វាគមន៍ សុគន្ធ និសា មកដល់​កម្ពុជា​នៅ​ថ្ងៃនេះ​”​។ ជុំវិញ​នៃ​ការបង្ហាញ​ព័ត៌មាន​នេះដែរ អ្នកគាំទ្រ​របស់​តារា​ចម្រៀង​មួយ​នេះ​មាន​ការភ្ញាក់ផ្អើល និង​ទទួលបាន​នូវ​ភាព​រីករាយ ចំពោះ​ដំណឹង​មួយ​នេះ ដោយ​ម្នាក់ៗ​កំពុង​សាទរ​ចំពោះ​ដំណើរ​របស់​នាង​។​

​មួយរយៈ​មុន​នេះ​ដែរ តារាចម្រៀង​ស្រី របស់​ផលិតកម្ម ថោ​ន​រូបនេះ ក៏​លេច​ឭ​ព័ត៌មាន​ថា នាង​ប្រហែលជា​ឈប់​ពី​សិល្បៈ និង​ហាង​ដែល​នាង​កំពុង​ដំណើរការ​នោះ​ជា​ជំនួយ​របស់​កំណាញ់​ចិត្ត​របស់​នាង​ដែល​ជា​ឈ្មួញ​រកស៊ី​មានមុខមាត់​នៅ​កម្ពូជា ។​ចង់ដឹងថា រឿង​នេះ​ពិត ឬ​មិន​ពិត​នោះ មាន​តែ​ចេញ​ពី​មាត់​នាង​ផ្ទាល់​ទេ នៅពេលដែល​នាង​វិល​មក​កាន់​កម្ពុជា​វិញ នៅថ្ងៃនេះ​៕​

មតិយោបល់