ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែ​ង៖ថ្ងៃ​ក្រោយ​កុំ​បើក​លឿន​!!!

បុរស​ស្រវឹង​បី​នាក់​ដើរ​ចូល​ក្នុង​តាក់ស៊ី​ដើម្បី​ជិះ​។​អ្នកបើកបរ​ដឹង​ថា​ពួកគេ​ស្រ​វឺ​ង​ដូចនេះ​មិន​ចង់​បើក​ដឹក​ជូន​ពួកគេ​ទេ គាត់​ក៏​ប្រើល្បិច​បញ្ឆេះ​ម៉ាស៊ីន​ហើយ​រោទ៍​បន្តិច​ក៏​ពន្លត់​វិញ​។​អ្នកបើក​តាក់ស៊ី​ក៏​បាន​និយាយ​ទៅ​ភ្ញៀវ​ថា​ដល់​កន្លែង​ហើយ​លោក! ​ទាំង​ភ័យ​ផង​ដោយ​គិត​ថាឲ្យ​តែ​ពួក​គេ​ចុះ​នឹង​អាល​បើក​ទៅ​មុខ​។​បុរស​ទីមួយ​ក៏​បាន​ចុះ​ពី​ឡាន​ហើយ​ហុច​លុយ​ឲ្យ​តាក់ស៊ី បុរស​ទី​ពីរ​ក៏​បាន​ចុះ​ចេញពី​ឡាន​ហើយ​ថែមទាំង​និយាយ​អរគុណ​ផង ប្លែក​អី​តែ​បុរស​ទី​បី​មិន​ទាន់​ទាំង​ចុះ​ពី​ឡាន​ផង​ក៏​ម៉ាត់​មួយ​ដែស្តាំ​ចំ​ថ្គាម​របស់​តៃកុង​។​បុរស​តៃ​កុង​ភ័យ​ខ្លាំង​ណាស់ខា្ល​ចគាត់​ដឹង​ថា​គាត់​ប្រើល្បិច​ភូតភរ​ពូកគេ ប៉ុន្តែ​មិន​ទាន់​មិន​និយាយ​អី​ស្រួលបួល​ផង​បុរស​ទី​បី​ដែល​ស្រវឹង​នោះ​បាន​និយាយថា​”​ថ្ងៃ​ក្រោយ​កុំ​បើក​លឿន​ចឹង​ទៀត​ដឹងអ​ត់ ប៊ិះ​ធ្វើឲ្យ​ពួក​យើង​ទាំង​បី​ស្លាប់​ទៅហើយ​”!!!!!​៕
taxing-job-creators-cartoon2-1024x712

មតិយោបល់