ភ្នំពេញៈ លោក ខេង រតនៈ ហៅនាយព្រែក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះបានភ្ជាប់ពាក្យជាមួយអនាគតប្រពន្ធខ្លួនឈ្មោះ ជា ស្រីតី ដែលធ្វើឲ្យទស្សនិកជន សាទរ ជាមួយនឹងដំណឹងដ៏មហាសិរីសួរស្តី មួយនេះ ។
គណនីឈ្មោះ Socheata Chea បាន សរសេរនៅលើហ្វេសប៊ុក និងភ្ចាប់ជាមួយរូបភាពនាយព្រែក ថា «ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យក្មេងតូចរបស់បង បងពិតជាសប្បាយចិត្តណាស់ដែលប្អូនរកបានមនុស្សដែលប្អូនស្រលាញ់ហើយបានកាន់ដៃគ្នាបង្ហាញមនុស្សទាំងអស់ថាប្អូនពិតជាស្រលាញ់គ្នាពិតប្រាកដ បងជូនពរឲ្យប្អូនទាំងពីរស្រលាញ់គ្នារហូតទៅ ហើយត្រូវចេះអត់អោនឲ្យគ្នាណា បងស្រីស្រលាញ់ប្អូនទាំងពីរ»។
អ្នកស្រីយ៉យ បានថ្លែងប្រាប់ Post News មុននេះបន្តិចថា កូនប្រុសពៅរបស់អ្នកស្រីបានភ្ជាប់ពាក្យហើយនៅផ្សារបឹងកុក នៅខាងក្រោយបន្ទាយទាហាននៅខេត្តកំពង់ចាម ដោយកូនក្រមុំរបស់នាយព្រែក គឺជាអ្នករកស៊ី និងជាកូនអ្នកមានមុខរបរគួរសមនៅខេត្តកំពង់ចាម។ អ្នកស្រីបញ្ជាក់ថា ពិធីភ្ជាប់ពាក្យនេះ អ្នកស្រីបានអញ្ជើញតារាសិល្បៈតែតិចតួចប៉ុណ្ណោះ ទើបគេឃើញត្រឹមតែនាយក្រឹម និងតារាតិចតួចចូលរួម។ អ្នកស្រីថា ចំពោះពិធីមង្គលការនៅមិនទាន់កំណត់ទេ គឺរង់ចាំទាល់តែឆ្នាំក្រោយទើបសម្រេចគិតគូរ។
មតិយោបល់