ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖ម្នាក់ពាក់កណ្តាល​

អាតឺ​ម​និង​អាតំ​ជាមិ​ត្ត​ជាមួយ​គ្នា ថ្ងៃ​មួយ​គេ​ទាំង​ពីរ​នាក់​ទៅ​ដើរលេង​Picnic​នៅក្នុង​ទី​រមណីយដ្ឋាន​មួយកន្លែង​។​ពួកគេ​បាន​ទិញ​បាយ​ម្ហូប​ ភេ​ស​ជ្ជះ​ និង​របស់រប​រញុំា​ជាច្រើន​ទៀត​ដោយ​ចូលគ្នា​ម្នាក់​ពាក់កណ្តាល​។​នៅពេល​ទៅ​ដល់​អាតំ​បាន​ជិះ​កង់​ដើរលេង​នៅ​ក្បែរ​នោះ​ហើយ​ទុក​ឲ្យ​តឺម​នៅ​ម្នាក់ឯង​​ដើម្បី​រៀបចំញាំបាយ​ថ្ងៃត្រង់​។​បាន​មួយសន្ទុះ​តំ​ក៏​ត្រឡប់​មកវិញ​ដោយ​ក្រឡេកឃើញ​ទឹកក្រូច​ដែល​មាន​តែ​មួយ​ដប​គត់​ដែល​ពួកគេ​ទាំង​ពីរ​នាក់​បាន​ទិញ​នៅសល់​តែ​ដប​ទទេ​។​
​តំ​: អាតឺ​មឯណា​ទឹកក្រូច​វីយ​???​ទឹកក្រូច​នេះ​មួយ​នាក់​ពាក់​កណ្តា​លវើយ​សំលាញ់​!!!​ម៉េច​ក៏​ចាត់ការ​អស់​រលីងចឹង​វើយ​សំលាញ់​??
​តឺម​: អើ​សូមទោស​សំលាញ់​គ្នា​ដឹង​តើ​ថា​ម្នាក់​ពាក់កណ្តាល​ហើយ​……​តែ​ពាក់កណ្តាល​របស់​គ្នា​គឺ​នៅ​ខាងក្រោម​ដប​ហើយគ្នា​មិនដឹង​ធ្វើ​ម៉េច​ដើម្បី​យក​វា​មក​ផឺក គ្នាក៏ផឹករបស់ឯងពាក់កណ្តាល​​​នោះ​ដើម្បី​យក​របស់​គ្នា​ពាក់កណ្តាល​ទៀត​នៅ​អា​ខាងក្រោម​ដប​នោះ​ទៅ​។
​តំ​:…………???​៕
2-Men-Options

មតិយោបល់