នៅព្រឹកនេះ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៤ តារាសម្តែងកូរ៉េខាងត្បូង Yoo Seung Ho បានបញ្ចប់ជាផ្លូវការ ជាមួយនឹងកាព្វកិច្ច យោធា ។ ជាមួយនឹងការបំពេញកាតព្វកិច្ចយោធា តារាសម្តែងកូរ៉េខាងត្បូង កើតនៅឆ្នាំ ១៩៩៣ ត្រូវបានស្វាគមន៍ដោយ អ្នកគាំទ្រជាច្រើន។
តារាសម្តែងវ័យក្មេង គេឃើញបង្ហូរទឹកភ្នែក ដោយសារតែ អ្នកគាំទ្រជាច្រើនបានរងចាំ ស្វាគមន៍ ហើយក៏អរគុណដល់អ្នកគាំទ្រដែលបានស្វាគមន៍ខ្លួន ។
អ្នកនិយមលេងបណ្តាញអ៊ីនធឺណេត បានបញ្ចេញមតិថា Yoo Seung Ho នៅតែមានរូបរាងសង្ហារ ដូចមុន នៅពេលដែលបញ្ចប់ការបំពេញកាតព្វកិច្ច ជាកងទ័ព ។បញ្ជាក់ផងដែរថា តារាសម្តែង Yoo Seung Ho បានចូលបម្រើកងទ័ព នៅថ្ងៃទី ៥ ខែ មិនា កាលពីឆ្នាំមុន ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់